Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កំណែទម្រង់និងការបើកទូលាយទទួលបានសមិទ្ធផល កំណែទម្រង់នៃស្ថាប័នបក្សនិងរដ្ឋ បានបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ

05-03-2025 16:33

(ប៉េកាំង)៖ ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន រួមមានលោក Xi Jinping ជាដើម បានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិន ធ្វើរបាយការណ៍ការងាររដ្ឋាភិបាល ជូនចំពោះអង្គមហាសន្និបាត។

តាមរបាយការណ៍ការងាររដ្ឋាភិបាល បានលើកឡើងថា កំណែទម្រង់និងការបើកទូលាយទទួលបានសមិទ្ធផល កំណែទម្រង់នៃស្ថាប័នបក្ស និងរដ្ឋបានបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ វិធានការកំណែទម្រង់សំខាន់ៗ ដូចជាការបង្កើតទីផ្សាររួមនៃជាតិ និងពន្យារអាយុកាលចូលនិវត្តន៍ជាសន្សឹមៗ ត្រូវបានដាក់ចេញជាបន្តបន្ទាប់ វិធានការដាក់កំហិតលើការអនុញ្ញាតឱ្យទុនបរទេស ចូលទីផ្សារក្នុងវិស័យឧស្សាហកម្មកម្មន្តសាល ត្រូវបានលុបចោលទាំងស្រុង ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគដើម្បីរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ត្រូវបានលើកកម្ពស់ឥតឈប់ឈរ៕

វិទ្យុមិត្តភាពកម្ពុជាចិន