(ប៉េកាំង)៖ ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិន ជូនចំពោះអង្គមហាសន្និបាត។

របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ត្រូវអភិវឌ្ឈកម្លាំងផលិតកម្មគុណភាពថ្មី តាមលក្ខខណ្ឌរៀងៗខ្លួន។ បង្កើតយន្តការបន្ថែមការបណ្តាក់ទុនក្នុងឧស្សាហកម្មអនាគត ពូនជ្រំឧស្សាហកម្មអនាគត ដូចជាការផលិតកម្មជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច ភាពវៃឆ្លាតរូបរាង (Embodied Intelligence) និង 6G ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន