(ប៉េកាំង)៖ នៅវេលាម៉ោង ៣រសៀលថ្ងៃទី៤ ខែមីនា មហាសន្និបាតប្រចាំឆ្នាំ២០២៥ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ សមាជិកសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិនជាង ២១០០ រូបដែលមកពីវិស័យចំនួន ៣៤ ដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំនិងធនធានបរិស្ថានជាដើម បានជួបជុំគ្នាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន និងផ្តល់ជាមតិយោបល់ និងសំណើផ្នែកប្រឹក្សានយោបាយ ក្នុងន័យជំរុញការសម្រេចគោលដៅនិងភារកិច្ច នៃការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន