(ឡាអេ)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលគេស្គាល់ជាទូទៅថាជាតុលាការពិភពលោក បានប្រកាសកាលពីថ្ងៃចន្ទថា លោក Iwasawa Yuji ត្រូវបានជ្រើសរើសជាប្រធានថ្មីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Yuji វ័យ ៦៩ឆ្នាំដែលជាជនជាតិជប៉ុន នឹងបំពេញអាណត្តិដែលនៅសេសសល់របស់លោក Nawaf Salam អតីតប្រធានតុលារពិភពលោកមួយនេះ ដែលបានលាលែងពីតំណែងនៅក្នុងខែមករា ដើម្បីទទួលតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសលីបង់៕