(ប៉េកាំង)៖ ពីមនុស្សយន្តដែលរាំរបាំច្រូតកាត់ yangge និងគ្រវីរកន្សែងក្នុងកម្មវិធីរាត្រីសមោសរបុណ្យចូលឆ្នាំប្រពៃណីចិនដល់ DeepSeek ដែលជាម៉ូខ្នាតធំផលិតក្នុងស្រុក ដែលបាននិងកំពុងបញ្ជ្រាបចូលទៅក្នុងឧស្សាហកម្មផ្សេងៗ រហូតដល់គ្រូពេទ្យកុមារ AI ដំបូងបង្អស់របស់ប្រទេសចិន ដែលបានចូលរួមក្នុងការពិគ្រោះយោបល់ព្យាបាល... បញ្ញាសិប្បនិម្មិតត្រូវបានរួមបញ្ចូល យ៉ាងស្ងៀមស្ងាត់ទៅក្នុងជីវិតប្រចាំថ្ងៃ និងការងារប្រចាំថ្ងៃរបស់មនុស្ស។
លោក Xi Jinping ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។ លោកបានសង្កត់ធ្ងន់ថា យើងត្រូវចាប់យកឱកាសនៃការអភិវឌ្ឍន៍រួមបញ្ចូលគ្នា នៃឌីជីថលភាវូបនីយកម្ម បណ្តាញនិងបញ្ញាសិប្បនិម្មិត ហើយប្រើប្រាស់ព័ត៌មានវិទ្យានិងបញ្ញាសិប្បនិម្មិតជាអានុភាព ដើម្បីបណ្តុះសន្ទុះថ្មី។
"របាយការណ៍វាយតម្លៃការអភិវឌ្ឍន៍ថាមពលកុំព្យូទ័រឆ្លាតវៃសិប្បនិម្មិតរបស់ប្រទេសចិន" បង្ហាញថានៅឆ្នាំ ២០២៤ទំហំទីផ្សារ កុំព្យូទ័រឆ្លាតវៃរបស់ប្រទេសចិនគឺ ១៩ ប៊ីលានដុល្លារអាមេរិក កើនឡើង ៨៦.៩% ។នៅឆ្នាំ ២០២៥ ប្រទេសចិននឹងដាក់ចេញ នូវវិធានការ ដើម្បីផ្តោតលើប្រភេទធំៗចំនួន៣ និងទិសដៅស្នូលចំនួន ១៨ គឺមូលដ្ឋានគ្រឹះស្នូលនៃបញ្ញាសិប្បនិម្មិត ផលិតផលឆ្លាតវៃ និងការគាំទ្រសាធារណៈ ព្រមទាំងរៀបចំ "ប្រកាស និងដឹកនាំ" ភារកិច្ចច្នៃប្រឌិតឧស្សាហកម្មបញ្ញាសិប្បនិម្មិត។ នៅពេលដែលឥទ្ធិពលអានុភាព នៃវិធានការថ្មីបានលេចចេញជាបណ្តើរៗ ឧស្សាហកម្មថ្មី និងម៉ូដែលថ្មីប្រាកដជានឹងលេចចេញ ជារូបរាងក្នុងល្បឿនដ៏លឿន ដោយបន្តផ្តល់នូវកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់៕
វិទ្យុមិត្តភាពកម្ពុជាចិន