(ប៉េកាំង)៖ នារសៀលថ្ងៃទី ២៨ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Sergey Kuzhugetovich Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ី ជាអ្នកជិតខាងដ៏ស្និទ្ធស្នាល ដែលតភ្ជាប់ដោយភ្នំ និងទន្លេ ហើយលើសពីនេះទៅទៀត គឺជាមិត្តដ៏ស្មោះស្ម័គ្រដូចដែកថែប ក្នុងគ្រាលំបាក។ គ្រប់ជាន់ថ្នាក់នៃភាគីទាំងពីរគួរតែ រក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ អនុវត្តទាំងស្រុងនូវគំនិតឯកភាពរួមរបស់ខ្ញុំ និងលោកប្រធានាធិបតីភូទីន ពង្រីកស្នូលស្មារតីនៃទំនាក់ទំនងចិន-រុស្ស៊ី ក្នុងយុគសម័យថ្មីនៃភាពជាអ្នកជិតខាងល្អ និងសុខដុមនីយកម្ម កិច្ចសហប្រតិបត្តិការសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ដើម្បីជំរុញការអភិវឌ្ឍរួម និងការរីកចម្រើននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Shoigu បានថ្លែងថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិន គឺស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ហើយក៏មិនសំដៅចំពោះភាគីទីបីណាមួយឡើយ។ រុស្ស៊ីនិងចិនតែងតែទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការសន្ទនាដោយស្មើភាពគ្នា ហើយកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ គឺសមស្របនឹងផលប្រយោជន៍រួម របស់ភាគីទាំងពីរ។ ភាគីរុស្ស៊ីនឹងអនុវត្តយ៉ាងជាក់ស្តែង នូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយចិនដោយមិនងាករេ៕

វិទ្យុមិត្តភាពកម្ពុជាចិន