(ប៉ារីស)៖​ អាជ្ញាធរក្នុងតំបន់​ បានឱ្យដឹងនៅថ្ងៃសៅរ៍​ ទី១​ ខែមីនានេះថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូន Garance វាយប្រហារលើទឹកដីបារាំងនៅឯនាយសមុទ្រ La Reunion កាលពីថ្ងៃសុក្រ ជាមួយនិងនាំល្បឿនខ្យល់រហូតដល់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នេបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ព្យុះស៊ីក្លូន​ Garance បានបោកបក់នៅភាគខាងជើងនៃកោះ​ La Reunion នៃមហាសមុទ្រឥណ្ឌាដែលជាដែនដីបារាំងស្ថិតនៅជិតប្រទេសម៉ាដាហ្គាស្ការ ធ្វេីឱ្យប៉េីងដំបូលផ្ទះ កាត់ផ្តាច់ចរន្តអគ្គិសនី និងលទ្ធភាពប្រើប្រាស់ទឹកសម្រាប់ប្រជាជនជាច្រើននាក់។

ទីភ្នាក់ងារអាកាសធាតុ Meteo France បានប្រកាសថា​ ព្យុះនេះចាកចេញពីភាគនិរតីនៃកោះនេះ នៅប៉ុន្មានម៉ោងក្រោយមក។ ព្យុះស៉ីក្លូន​ Garance ត្រូវបានកំណត់ទៅជាព្យុះត្រូពិចដ៏ខ្លាំងក្លា ហើយការប្រកាសអាសន្នពណ៌ក្រហមត្រូវបានដកចេញ​ ប៉ុន្តែនៅមានការណែនាំឱ្យប្រជាជនប្រុងប្រយ័ត្ន និងកំណត់ការធ្វើដំណើររបស់ខ្លួន។

បេីតាម​មន្រ្តីក្នុងតំបន់​ មនុស្សចំនួន​ ៩៥៣នាក់កំពុងជ្រកកោននៅតាមមជ្ឈមណ្ឌលនានា ខណៈ​ ១៦០​ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ និង ៣១០​ ០០០គ្រួសារគ្មានទឹកប្រើប្រាស់៕