Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាជាតិវេណេស៊ុយអេឡា សម្រេច​អនុម័ត​លើនិតិវីធី​ទម្លាក់​ប្រធានាធិបតី លោក Nicolas Maduro ចេញពីដំណែង (Video inside)

26-10-2016 09:37

(វេណេស៊ុយអេឡា)៖ សភាជាតិវេណេស៊ុយអេឡា ក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំង បានអនុម័ត ហើយនៅថ្ងៃអង្គារ នូវការបើកផ្លូវលើនិតិវីធីទម្លាក់ប្រធានាធិបតីបច្ចុប្បន្ន លោក Nicolas Maduro ចេញពី ដំណែង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។

យោងតាមដំណោះស្រាយដែលត្រូវបានអនុម័តខាងលើ ក្រុមអ្នកតំណារាស្ត្របក្សប្រឆាំង បានបញ្ជាក់ថា ការអនុម័តលើនិតិវិធីប្រឆាំងលោក Maduro ធ្វើឡើងដើម្បីត្រួតពិនិត្យចំពោះ ការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌនយោបាយ និង ការបោះបង់ចោលមុខដំណែងរបស់លោក»។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ លោក Maduro បានជំទាស់យ៉ាងខ្លាំងនឹងនិតិវិធីនេះ ដោយលោកចាត់ទុកថា «វាជាការធ្វើរដ្ឋប្រហារសភា» ហើយថែមទំាង លើកឡើងដូច្នេះថា ​«ក្នុងនាមខ្ញុំជាប្រធានាធិបតីវ៉ែណេហ្ស៊ុអេឡា (......) ខ្ញុំសូមកោះប្រជុំនៅថ្ងៃស្អែកម៉ោង១១៖០០ នាទីព្រឹក ក្រុមប្រឹក្សាការពារជាតិ ដើម្បីធានាថាអំណាច សាធារណៈអាចទប់ទល់នឹងការធ្វើ រដ្ឋប្រហារសភាជាតិពីសំណាក់បក្សប្រឆាំង»

សូមជំរាបថា និតិវិធីទម្លាក់ប្រធានាធិបតីរបៀបនេះ ក៏ធ្លាប់ត្រូវបានធ្វើផងដែរ នៅប្រទេសប្រេស៊ីល ដោយក្រុមសមាជិកភាបានបោះឆ្នោតទម្លាក់លោកស្រី Dilma Rousseff កាលពីប៉ុន្មានខែមុននេះ ដោយសាររឿងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ដោយឡែក នៅវ៉េណេហ្ស៊ុយអេឡា គណបក្សប្រឆាំង បានចោទប្រកាន់លោក Maduro គឺជាអ្នកទទួលខុសត្រូវចំពោះការលិចលង់ សេដ្ឋកិច្ចជាតិ និង ការធ្លាក់ចុះតម្លៃប្រេងឆៅ។

ចំណែកឯអង្គការរូបបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ ប្រមាណថា អតិផរណានៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា នឹងមាន ៤៧៥% នៅឆ្នាំ២០១៦នេះ ហើយអាច នឹងកើនដល់ ១៦៦០% នៅឆ្នាំ២០១៧៕