(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសក្រិក, អាល្លឺម៉ង់ និងប្រទេសប៉េរូ នៅខែក្រោយ ដើម្បីជួបជាមួយនឹងក្រុមមេដឹកនាំទាំងនោះ ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងពិភាក្សាករណីរបស់លោក សម្រាប់ភាពជាដៃគូការដឹកជញ្ជូន នៅតំបន់ប៉ាស៊ីហ្វិកផងដែរ នេះបើតាមប្រភពពីសេតវិមាន ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។
ដំណើរទស្សនកិច្ចនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែវិច្ចិកាខាងមុខ ដោយក្នុងនោះរួមមានទាំង គម្រោងជួបពិភាក្សា ជាមួយនឹងលោកស្រី អធិការបតីអាល្លឺម៉ង់ Angela Merkel ផងដែរ ដើម្បីពិភាក្សាអំពីបញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងស៊ីរី និងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។ នេះបើតាមសេតវិមាន បានឲ្យដឹងតាមរយៈរបាយការណ៍។ លោក Obama ក៏នឹងជួបជាមួយនឹងក្រុមមេដឹកនាំ របស់ប្រទេសបារាំង, អ៊ីតាលី និងចក្រភពអង់គ្លេសផងដែរ។
ក្រៅពីនោះ លោក Obama ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលក្រុមមេដឹកនាំ APEC នៅក្នុងប្រទេសប៉េរូ និងជួបជាមួយនឹងក្រុមមេដឹកនាំ មកពីបណ្តាប្រទេសដទៃទៀត ដែលចូលរួមនៅក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូការដឹកជញ្ជូន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕