(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ធ្វើជាកសិករ ហើយមានមនោសញ្ចតនាយ៉ាងជ្រាលជ្រៅជាមួយកសិករ។លោកតែងតែរក្សាក្តីស្រមៃរបស់កសិករទុកនៅក្នុងចិត្ត ហើយយកទៅអនុវត្ត។ លោកXi Jinping យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកសិកម្ម កសិករនិងទីជនបទ។ ផលិតកម្មកសិកម្មទាក់ទងនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរាប់ពាន់ម៉ឺនគ្រួសារ ហើយក៏ទាក់ទងនឹងទំនុកចិត្ត នៃការអភិវឌ្ឍជាតិផងដែរ។
មនុស្សជាង១ពាន់ ៤រយលាននាក់ ត្រូវការហូបចុកដែលជាកិច្ចការជាតិដ៏ធំបំផុត របស់ប្រទេសចិន។ "កសិកម្មធានា បាននូវសុវត្ថិភាពនៃជីវិត និងសុវត្ថិភាពរស់នៅ ហើយជាសន្តិសុខជាតិដ៏សំខាន់បំផុត លោក Xi Jinping បានគូសបញ្ជាក់ យ៉ាងស៊ីជម្រៅថា មានតែកសិកម្មខ្លាំងពូកែសន្តិសុខ ស្បៀងទើបត្រូវបានធានាយ៉ាងពេញលេញ យើងធ្វើឱ្យស្ថានការណ៍មានស្ថិរភាព ឆ្លើយតបនឹងស្ថានការណ៍ប្រែប្រួល និងបង្កើតស្ថានការណ៍ថ្មី ទើបមានទំនុកចិត្តនិងកម្លាំងពេញលេញនិងយុទ្ធសាស្ត្រជាម្ចាស់ការ។
ក្នុងខណៈពេលគន្លឹះ លោក Xi Jinping បានចុះត្រួតពិនិត្យតាមវាលស្រែម្តងហើយម្តងទៀត ដើម្បីពិនិត្យមើលផលិតកម្មស្រូវ។នៅក្នុងរដូវរំហើយឆ្នាំ២០១៨ លោកបានឈ្វេងយល់ អំពីការផលិតស្បៀងនិងប្រមូលផលនៅក្នុងខេត្ត Heilongjiang នៅពាក់កណ្តាលរដូវក្តៅឆ្នាំ២០២០ លោកបានពិនិត្យមើលស្ថានភាពលូតលាស់របស់ពោត នៅក្នុងស្រុក Lishu ក្រុង Sipingខេត្ត Jilin នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានត្រួតពិនិត្យស្ថានភាពលូតលាស់ស្រូវសាលីរដូវរងា នៅទីក្រុង Zhuozhouខេត្ត Hebei។ ខែមីនា ឆ្នាំ២០២៤ លោកបានមកដល់ឃុំ Xijiapu សង្កាត់ Dingcheng ក្រុង Changde ខេត្ត Hunan ដើម្បីត្រួតពិនិត្យស្ថានភាពដាំដុះសំណាបនិងភ្ជួររាស់ដី... ការយកចិត្តទុកដាក់ចំពោះផលិតកម្មកសិកម្ម បានឆ្លងកាត់រដូវផ្ការីក រដូវក្តៅ រដូវរំហើយនិងរដូវរងា។
ដោយធ្លាប់ធ្វើការនៅតំបន់ដីលឿង លោក Xi Jinping មានមនោសញ្ចេតនាពិសេសចំពោះកសិករ។ លោកធ្លាប់ មានប្រសាសន៍ថា៖ “ជំនាន់យើងមានមនោសញ្ចេតនាមួយ ដែលជួយប្រជាពលរដ្ឋទូទៅ ជាពិសេសកសិករ”។ប្រទេសចិនគឺជាប្រទេសកសិកម្មដ៏ធំមួយ ហើយការផ្តោតសំខាន់ទៅលើវិស័យកសិកម្ម និងការពង្រឹងមូលដ្ឋានគ្រឹះ គឺជាមូលដ្ឋានសម្រាប់ធានាសុវត្ថិភាពរបស់ប្រជាជន និងជាគន្លឹះសម្រាប់អភិបាលកិច្ចជាតិ។
កសិករទាំងឡាយបានរួមចំណែកដ៏សំខាន់ នៅគ្រប់សម័យកាលប្រវត្តិសាស្ត្របដិវត្តន៍ ការកសាងនិងកំណែទម្រង់ របស់ប្រទេសចិន។ ការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែមានទំនើបកម្មទីក្រុង ក៏ត្រូវមានទំនើបកម្មខាងកសិកម្ម និងជនបទផងដែរ។បន្ទាប់ពីទទួលជោគជ័យ ក្នុងយុទ្ធនាការកាត់បន្ថយភាពក្រីក្ររួច ចំណុចសំខាន់នៃការងារ “កសិកម្ម ជនបទនិងកសិករ”បានក្លាយទៅជា ការអភិវឌ្ឍជនបទ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Xi Jinping បានតម្រង់ទិសដៅ សម្រាប់ជំរុញការអភិវឌ្ឍជនបទនិងពន្លឿនជំហាន នៃទំនើបកម្មផ្នែកកសិកម្មនិងជនបទ៕
វិទ្យុមិត្តភាពកម្ពុជាចិន