Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីហ្វាំងឡង់៖ បើលោក ពូទីន ឈ្នះសង្រ្គាមនៅអ៊ុយក្រែន នោះអាមេរិកនឹងចាញ់ (Video inside)

25-02-2025 11:58

(កៀវ)៖ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងចាញ់ ប្រសិនបើរុស្ស៉ីឈ្នះអ៊ុយក្រែន ចំពោះមុខការកើនឡើងនូវក្តីបារម្ភពីអឺរ៉ុប ជុំវិញរបៀបដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ យកមកប្រើដើម្បីបិទបញ្ចប់សង្រ្គាម ៣ឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក Stubb បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយនៅឯទីក្រុងកៀវ ដូច្នេះថា «សង្រ្គាមនៅអ៊ុយក្រែន មិនសម្រាប់តែឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែនប៉ុណ្ណោះទេ តែវាពាក់ព័ន្ធនឹងសន្តិសុខអឺរ៉ុប ហើយបង្ហាញពីរបៀបដឹកនាំរបស់អាមេរិក»

លោក Stubb ថាមិនមានការព្រួយបារម្ភអំពីសម្ព័ន្ធភាពរឹងមាំក្នុងតំបន់នោះទេ។ តែយើងត្រូវបង្កើនការពារព្រំដែនណាតូ ឱ្យបានទ្វេដងជាមួយរុស្ស៉ី។ នៅពេលត្រូវបានសួរថាតើអ្វីជាសាររបស់លោកផ្ញើទៅកាន់លោក ត្រាំ? លោក Stubb និយាយថា «ប្រសិនបើមានរឿងហេតុ ឬចំណុចសង្ស័យណាមួយនាំឱ្យលោក ពូទីន ឈ្នះលើសន្តិភាពអ៊ុយក្រែន នោះសហរដ្ឋអាមេរិកនឹងចាញ់ ដូច្នេះខ្ញុំគិតថាយើងត្រូវតែប្រយុទ្ធប្រឆាំងឱ្យដល់ទីបញ្ចប់»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីហ្វាំងឡង់ គឺមានការចូលរួមពីថ្នាក់ដឹកនាំបរទេសចំនួន ១១ផ្សេងទឿត ចំពេលខួប ៣ឆ្នាំនៃឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន និងនៅខណៈដែលទីក្រុងកៀវស្វែងរកបន្តពីសម្ព័ន្ធមិត្ត ចំពោះមុខភាពមិនប្រាកដប្រជាជុំវិញការគាំទ្ររបស់សហរដ្ឋអាមេរិក៕