(ប្រ៊ុចសែល)៖ ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​ លោក​ស្រី Kaja Kallas​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា​ អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ នឹង​អាច​ដោះស្រាយ​ការខ្វែងគំនិគ្នារបស់​ពួកគេ​បាន​ ដូច​ដែល​ធ្លាប់​បាន​ធ្វើ​ក្នុង​អតីតកាល​ បើ​ទោះ​ជា​មាន​សេចក្តីថ្លែងការណ៍​ថ្មីៗ​ នេះ​ពី​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ ដែលបាន​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ក៏ដោយ​។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកស្រី​ Kallas បាន​ថ្លែង​ បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែល​ថា​ «វា​ច្បាស់​ណាស់​ថា​ សេចក្តីថ្លែងការណ៍​ដែល​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ធ្វើ​ឱ្យ​យើង​ទាំងអស់គ្នា​ព្រួយបារម្ភ...យើង​ធ្លាប់​មាន​ភាព​ខុសគ្នា​ពីមុន​មក​ ប៉ុន្តែ​យើង​តែងតែ​គ្រប់គ្រងហើយដោះស្រាយវា​ចេញ​ ហើយ​យើង​ក៏​រំពឹង​ថា​នឹង​ធ្វើ​ដូច្នេះ​នៅ​ពេល​នេះ​ដែរ។ យើងកំពុង តែឈានទៅរកទំនាក់ទំនងជាមួយរដ្ឋបាលអាមេរិកថ្មី»