(ប៉េកាំង)៖ រយៈពេលមួយខែដែលរដ្ឋាភិបាលអាណត្តិថ្មី របស់សហរដ្ឋអាមេរិកបានឡើងកាន់តំណែង ក្រុមប្រព័ន្ធផ្សព្វផ្សាយចិន និងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន បានចេញផ្សាយលទ្ធផលស្ទង់មតិ លើអ្នកឆ្លើយសំណួរចំនួន ៧៥៨៦ នាក់នៅក្នុង ៣៨ ប្រទេសជុំវិញពិភពលោកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិ New Era។

នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ជាសកល៦៣.៧% បានយល់ឃើញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកអាណត្តិថ្មី បានចាប់ផ្តើមឡើងវិញនូវ "ការដកខ្លួនចេញពីអង្គការអន្តរជាតិ" នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់អភិបាលកិច្ចសកល ដែលសមាមាត្រនេះឈានដល់ ៦៦.៧% ក្នុងចំណោមអ្នកឆ្លើយតបពីសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក ។ លើសពីនេះ អ្នកផ្តល់បទសម្ភាស៍ទូទាំងពិភពលោក៦៣.៦% យល់ឃើញថា ទិសដៅគោលនយោបាយ "អាទិភាពអាមេរិក" របស់រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីកំពុងពន្លឿនបំផ្លិចបំផ្លាញ នៃការស្ទុះងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោក។

អ្នកឆ្លើយតបទូទាំងពិភពលោក៥៨.៤%គិតថា គោលនយោបាយគាំពារនិយមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នឹងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសរបស់ពួកគេ។ ការស្ទង់មតិបានរកឃើញថា នៅក្នុងប្រទេស G7 ចំនួនប្រាំមួយក្រៅពីសហរដ្ឋអាមេរិក អ្នកឆ្លើយសំណួរ៥៧% មានទុទិដ្ឋិនិយមចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី រវាងប្រទេសរបស់ពួកគេ និងសហរដ្ឋអាមេរិក។

ក្នុងចំណោមគោលនយោបាយបរទេស របស់រដ្ឋាភិបាលអាមេរិកថ្មី អ្នកឆ្លើយតបមកពីប្រទេស G7 មានការព្រួយបារម្ភបំផុត អំពីគោលនយោបាយពន្ធដារ។ នៅក្នុងការស្ទង់មតិ អ្នកឆ្លើយសំណួរដល់ទៅ៧១.៤% បានសម្ដែងការព្រួយបារម្ភអំពី គោលនយោបាយពន្ធគយដ៏មានសក្តានុពល របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយប្រទេសកាណាដា ជប៉ុន និងអាល្លឺម៉ង់មានការព្រួយបារម្ភបំផុត៕

វិទ្យុមិត្តភាពកម្ពុជាចិន