(ប៉េកាំង)៖ ថ្ងៃទី២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបន្តចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G20 នៅក្រុងចូហានណេសប៊ឺក។

លោក Wang Yi បានលើកឡើងសំណើរបស់ភាគីចិនស្តីពីគោលដៅ សហប្រតិបត្តិការនៅដំណាក់កាលបន្ទាប់ នៃក្រុមប្រទេសG20ដោយផ្សារភ្ជាប់ប្រធានបទនៃកិច្ចប្រជុំកំពូល “សាមគ្គីភាព សមភាព និងចីរភាព”។ ទី១ ពង្រឹងនូវគ្រឹះមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសG20តាមរយៈសាមគ្គីភាព។ប្រកាន់ខ្ជាប់នូវការស្វែងរកចំណុចឯកភាព និងរក្សាទុកគំនិតខុសគ្នា ប្រមូលផ្តុំចំណុចឯកភាពនិងដោះស្រាយចំណុចខុសគ្នា មិនធ្វើការបំបែកបំបាក់និងបដិបក្ខ ប្រឆាំងការបដិបក្ខគគ្នាជាក្រុម។

ទី២ ផ្តល់កម្លាំងដល់មាគ៌ាឈានទៅមុខនៃក្រុមប្រទេសG20តាមរយៈសមភាព។ប្រកាន់ខ្ជាប់នូវការពិភាក្សារួមគ្នា កសាងរួមគ្នានិងចែករំលែករួមគ្នា ចាត់ទុកគ្នាជាដៃគូជាជាងគូសត្រូវ ចាត់ទុកការអភិវឌ្ឍរបស់គ្នាជា កាលានុវត្តភាពជាជាងបញ្ហប្រឈម។ ទី៣ ត្រួសត្រាយអនាគតថ្មី នៃក្រុមប្រទេសG20តាមរយៈ “ការអភិវឌ្ឍដោយនិរន្តរភាព។បន្តតម្កល់បញ្ហាពិភាក្សា នៃការអភិវឌ្ឍជាអាទិភាព នៃរបៀបវារៈនៃក្រុមប្រទេស G20 ប្រែក្លាយស្មារតីពហុភាគីនិយមទៅជា ប្រតិបត្តិការជាក់ស្តែងដល់ការអភិវឌ្ឍរបស់អាហ្វ្រិក តាមរយៈកិច្ចការអភិវឌ្ឍជានិរន្តរភាព។

លោក Wang Yi បានលើកឡើងថា អាហ្វ្រិកកំពុងឆ្លងកាត់ការភ្ញាក់រលឹកថ្មី។ ប្រទេសចិនកំពុងរួមជាមួយដៃគូអាហ្វ្រិក ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវ “សកម្មភាពជាដៃគូធំៗទាំង១០” ប្រកបដោយទំនើបកម្ម រីករាយបន្តផ្តល់កម្លាំង នៃសហប្រតិបត្តិការរវាងក្រុមប្រទេស G20 ដើម្បីសម្រេចបាននូវវិបុលភាពនិងវឌ្ឍនភាពរួមគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន