(កៀវ)៖ ប្រធាន​ចារកម្ម​យោធា​អ៊ុយក្រែន លោក Kyrylo Budanov បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អាទិត្យ​ ថា កូរ៉េខាងជើង​កំពុង​ផ្គត់ផ្គង់​ ៥០% នៃ​តម្រូវការ​គ្រាប់រំសេវ​របស់​រុស្ស៊ី នៅ​ជួរ​មុខ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Budanov បាន​បន្ថែម​ថា ទីក្រុង​ព្យុងយ៉ាង ក៏​បាន​ចាប់ផ្តើម​ផ្គត់ផ្គង់​ទ្រង់ទ្រាយ​ធំ នូវប្រព័ន្ធកាំភ្លើងធំស្វ័យចល័ត ដែលមានកាណុងកាំភ្លើងទំហំ ១៧០មីលីម៉ែត្រ និង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​​ទំហំ ២៤០ មីលីម៉ែត្រទៅ​កាន់​ប្រទេស​រុស្ស៊ី​ផង​ដែរ៕