(ហ្កាហ្សា)៖ ក្រុមហាម៉ាស់ បានបន្តការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលចេញពីតំបន់ហ្កាហ្សា ជាថ្នូរនឹងអ្នកទោស អ្នកជាប់ឃុំប៉ាឡេស្ទីនរាប់រយនាក់ នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចំណាប់ខ្មាំង ៥នាក់នោះមានឈ្មោះ Tal Shoham និង Avera Mengistu ត្រូវបានដោះលែងនៅតំបន់ Rafah ភាគខាងត្បូងហ្កាហ្សា។ ចំណែក ៣នាក់ទៀតឈ្មោះ Eliya Cohen, Omer Shem Tov និង Omer Wenkert ត្រូវបានបញ្ជូនមកកាកបាទក្រហម ដើម្បីដឹកជញ្ជូនទៅកងកម្លាំងអ៉ីស្រាអែល។
នៅពេលប្រគល់នោះ មានក្រុមសកម្មប្រយុទ្ធពាក់ម៉ាស់មួយចំនួននាក់ឈរយាមនៅក្នុងចំណោមហ្វូងមនុស្ស ខណៈដែលក្រុមហាម៉ាស់ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិឈរនៅអមសងខាងចំណាប់ខ្មាំង។ ចំណាប់ខ្មាំងទី ៦ ឈ្មោះ Hisham Al-Sayed ត្រូវបានគេរំពឹងថានឹងត្រូវដោះលែងនៅទីក្រុងហ្កាហ្សា។
គួរបញ្ជាក់ថា អ្នកទាំង ៦គឺជាចំណាប់ខ្មាំងនៅរស់ចុងក្រោយពីក្រុមចំនួន ៣៣នាក់ដែលត្រូវដោះលែងក្រោមដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។ តិចជាងពាក់កណ្តាលនៃចំណាប់ខ្មាំងនៅសល់ ៦០នាក់ត្រូវបានគេជឿថានៅមានជីវិត ក្នុងតំបន់ហ្កាហ្សា៕