Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិករំពឹងថា លោក ហ្សេលេនស្គី នឹងយល់ព្រមទទួលយក កិច្ចព្រមព្រៀងធនធានរ៉ែអ៊ុយក្រែន ក្នុងពេលឆាប់ៗ (Video inside)

22-02-2025 13:13

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងយល់ព្រមទទួលយកកិច្ចព្រមព្រៀង ស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កន្លងមក ទីក្រុងកៀវបានបដិសេធចំពោះ ការប៉ុនប៉ងលើកដំបូងរបស់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ក្រោមហេតុផលថា ក្នុងសំណើនោះ មិនរួមបញ្ចូលការធានាសន្តិសុខរឹងមាំ ដល់ទីក្រុងកៀវ និងផ្តល់ផលចំពេញខ្លាំងពេកដល់ទីក្រុងវ៉ាស៉ីនតោន។​

គួរបញ្ជាក់ថា លោក ត្រាំ ចង់ឱ្យទីក្រុងកៀវផ្តល់សិទ្ធិកាន់កាប់រហូតដល់៥០ភាគរយ ឱ្យមកក្រុមហ៊ុនអាមេរិក លើធនធានធម្មជាតិ ក៏ដូចជារ៉ែសំខាន់ៗដ៏ច្រើនសម្បើម របស់អ៊ុយក្រែន ជាថ្នូរនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក និងដើម្បីស្វែងរកទីបញ្ចប់សម្រាប់​សង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕