Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សស្លាប់​និង​រងរបួស​១៧នាក់ នៅក្នុង​ហេតុការណ៍​ផ្ទុះគ្រាប់បែក នៅផ្សាររាត្រី​ក្នុងខេត្ត​ប៉ាត់តានី ភាគខាងត្បូង​ប្រទេសថៃ​

25-10-2016 13:27

(បាងកក)៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន១៦នាក់ផ្សេងទៀតដោយរួមមានទាំងកូនក្មេង ផងដែរនោះបានទទួលរងរបួស នៅពេលដែលគ្រាប់បែបមួយគ្រាប់ បានផ្ទុះឡើងនៅក្នុងផ្សាររាត្រីមួយកន្លែង នៅខេត្តភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។

ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើបានកើតឡើងនៅវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃចន្ទចំពីមុខហាងលក់មី ដែលមានយីហោ Berm ក្នុងផ្សាររាត្រីមួយកន្លែងនៅសង្កាត់ Muang Pattani នៃខេត្តប៉ាត់តានី ភាគខាងត្បូងនៃប្រទេសថៃ។

គួរបញ្ជាក់ថា មកទល់រសៀលថ្ងៃអង្គារនេះសមត្ថកិច្ចមិនទាន់អាចវែកមុខរកឃើញជនដៃដល់ នៅពីក្រោយការបំផ្ទុះគ្រាប់បែបនេះនៅឡើយនោះទេ៕