(ប៉េកាំង)៖ តើយើងត្រូវការពិភពលោកបែបណា? ពិភពលោកដ៏យុត្តិធម៌ ដែលអភិវឌ្ឍរួមគ្នា។ ការលុបបំបាត់ភាពក្រីក្រ ជាគោលដៅរួម របស់គ្រប់ប្រទេសនានាលើពិភពលោក ហើយជាតម្រូវការបន្ទាន់ នៃសកលខាងត្បូងដែរ។ លោក Xi Jinping មេដឹកនាំកំពូលចិនបានអំពាវនាវច្រើនលើកថា គួរកសាងពិភពលោកដ៏យុត្តិធម៌ដែលអភិវឌ្ឍរួមគ្នា បញ្ហាក្រីក្រ នៃប្រទេសកំពុងអភិវឌ្ឍន៍អាចដោះស្រាយបាន បក្សីខ្សោយក៏អាចហោះមុនគេ ហោះខ្ពស់បានដែរ ប្រទេសចិនអាចជោគជ័យ ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក៏អាចជោគជ័យដូចគ្នា។
កាលពីឆ្នាំ២០១២ GDP សម្រាប់មនុស្សម្នាក់ៗរបស់ប្រទេសចិនត្រឹមតែ៦៣០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ក្រោយពី បានខិតខំអភិវឌ្ឍរយៈពេល៨ឆ្នាំ ដល់ឆ្នាំ២០២០ តួលេខនេះ បានកើនឡើងជាង ១ម៉ឺនដុល្លារអាមេរិក។ ការលុបបំបាត់ភាពក្រីក្រ ជាសមទ្ធផលសេដ្ឋកិច្ចគួរកត់សម្គាល់ជាងគេមួយ ក្រោយសមាជបក្សកុម្មុយនីស្តិចិនលើកទី១៨។ លោក Xi Jinping បានបង្កើតប្រព័ន្ធគោលនយោបាយ ប្រព័ន្ធការងារ និងប្រព័ន្ធច្បាប់ដែលអនុវត្តទៅ អាចទទួលបានប្រសិទ្ធិភាព។ ក្នុងរយៈពេល៨ឆ្នាំ លោកបានចុះទៅត្រួតពិនិត្យការងារ តាមមូលដ្ឋានរបស់ចិនលើសពី៥០ដង ដើម្បីសិក្សាស្រាវជ្រាវដោយផ្ទាល់ នូវការងារលុបបំបាត់ភាពក្រីក្រ លោកបានលើកឡើងនូវការលុបបំបាត់ភាពក្រីក្រ ស្របពេល ដែលកំពុងអភិវឌ្ឍសេដ្ឋកិច្ច គួរស្វែងរកឱ្យឃើញនូវឧស្សាហកម្មបង្កើនប្រាក់ចំណូល អភិវឌ្ឍទៅតាមលក្ខខណ្ឌពិសេស នៃតំបន់នីមួយៗ។
កាលពីខែកុម្ភៈឆ្នាំ២០២១ ប្រទេសចិនបានប្រកាសទទួលជោគជ័យក្នុងការលុបបំបាត់ ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ នឹងតាមដានផ្តល់ជំនួយរយៈពេល៥ឆ្នាំទៀត ចំពោះប្រជាជន ដែលទើបចេញផុតពីភាពក្រីក្រ ដើម្បីលុបបំបាត់ហានិភ័យ ដែលកើតមានភាពក្រីក្រឡើងវិញ ឱ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ន ឧស្សាហកម្មក្នុងស្រុក ដែលបានដឹកនាំឱ្យចេញផុត ពីភាពក្រីក្រចំនួន៨៣២ របស់ចិន មានទំហំសរុបលើសពី១.៧ទ្រីលានយាន់ប្រាក់ចិនហើយ ខណៈកម្រិតកំណើនប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗ របស់កសិករនៅស្រុកទាំងនេះ ជារៀងរាល់ឆ្នាំកើនឡើងលើសពី៦% ។ នេះបានបង្ហាញយ៉ាងពេញលេញថា ការអភិវឌ្ឍដោយល្បឿនលឿន និងការកាត់បន្ថយភាពក្រីក្រដោយទ្រង់ទ្រាយធំ អាចធ្វើឡើងស្របពេលតែមួយបាន ភាពក្រីក្រមិនគ្រាន់តែអាចជម្នះប៉ុណ្ណោះទេ ថែមទាំងក៏នឹងមិនកើតមានឡើងវិញទៀតផង។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំ ដែលមានប្រជាជនច្រើន មូលដ្ឋានទន់ខ្សោយ ចិនបានចេញផុតពីភាពក្រីក្រយ៉ាងខ្លាំងទាំងស្រុង ជាកិច្ចការលំបាកយ៉ាងខ្លាំង។ រយៈពេលជាងមួយរយឆ្នាំ កន្លងទៅនេះ ក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តិចិន ប្រជាជនចិនសម្រេចបាន នូវការរំដោះជាតិ បានដោះស្រាយបញ្ហាហូបចុកស្លៀកពាក់ មានជីវភាពរស់នៅធូរធាល្មម ធូរធាបង្គួរជាទូទៅ បានរើបម្រះចេញពីភាពក្រីក្រ កំពុងជំរុញទំនើបកម្មតាមបែបផែនចិន។ បទពិសោធន៍អភិវឌ្ឍជាតិ របស់ប្រទេសចិន បានបង្កើនទំនុកចិត្តដ៏ខ្លាំងដល់បណ្តាប្រទេសសកលខាងត្បូង៕
វិទ្យុមិត្តភាពកម្ពុជាចិន