Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ (Video inside)

19-02-2025 11:34

(ឡុងដ៏)៖ ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប (EU) បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់ ហើយទីក្រុងព្រុចសែល គួរតែផ្តោតលើអ្វីដែលជាការព្យាករទុក និងកង្វះខាតខាងស្ថិរភាពនៅក្នុងទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក ត្រាំ និងសមាជិកដទៃទៀតនៃរដ្ឋាភិបាលរបស់លោក បានរិះគន់ EU ថាមានច្បាប់ទម្លាប់ច្រើនពេក ហើយបានកំណត់លក្ខខណ្ឌផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក្នុងជាទម្រង់នៃការយកពន្ធ។ កាលពីសប្តាហ៍មុន អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា គណៈកម្មាការអឺរ៉ុប បាននិងកំពុងគាបសង្កត់លើរបៀបបញ្ចេញមតិដោយសេរី តាមរយៈខ្លឹមច្បាប់សេវាកម្មឌីជីថលរបស់ប្លុក ដែលនៅក្នុងស្ថានភាពបន្ទាន់ EU អាចដាក់កំហិតមាតិកាអនឡាញ ឬដំណើរការ search engine ជាបណ្តោះអាសន្ន។

លោកស្រី Teresa Ribera ដែលជាមន្រ្តីដ៏មានឥទ្ធិពលមួយរូបនៅក្នុង EU បានប្រាប់ Reuters ថា ស្របពេលដែលអឺរ៉ុប ត្រូវការចរចាជាមួយសេតវិមាន និងស្តាប់កង្វល់របស់ខ្លួនលើបញ្ហាពាណិជ្ជកម្ម មិនគួរមានការជំរុញឱ្យកែប្រែច្បាប់ ដែលសភាអនុម័តរួចហើយទេ។ លោកស្រីក៏បានរិះគន់ទៅលើរបៀបធ្វើនយោបាយរបស់ លោក ត្រាំ ដោយគូសបញ្ជាក់ថា «យើងត្រូវតែមានភាពបត់បែន ប៉ុន្តែមិនអាចចាត់វិធានការលើសិទ្ធិមនុស្ស ការរួបរួមរបស់អឺរ៉ុប និងលទ្ធិប្រជាធិបតេយ្យនោះទេ»។ លោកស្រីបន្ថែមថា «ប្រសិនបើមានបញ្ហា ឬការព្រួយបារម្ភណាមួយ សូមធ្វើការពន្យល់។ វាមិនមែនជារឿងដែលមិនអាចជជែកគ្នាបានឯណា? វាដូចមិនសមហេតុផល»