(ប៉ាគីស្ថាន)៖ ក្រុមសកម្មប្រយុទ្ធវាយប្រហារសាលាបណ្តុះបណ្តាលនគរបាល នៅទីក្រុង Quetta ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងតិច៣៣នាក់ និងរងរបួសជាច្រើននាក់ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។
មន្រ្តីប៉ូលិសបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធមានគ្នាប្រមាណ៥នាក់ បើកការវាយប្រហារមកលើសាលាបណ្តុះបណ្តាលប៉ូលីស ប៉ុន្តែត្រូវបានបានបាញ់សម្លាប់ ពួកគេវិញយ៉ាងតិច៤នាក់ផងដែរ៕