(ប្រាស៊ីលីយ៉ា)៖ អគ្គរដ្ឋអាជ្ញាប្រេស៊ីល កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈបានចោទប្រកាន់ជាផ្លូវការលើអតីតប្រធានាធិបតី លោក Jair Bolsonaro ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីបន្តកាន់អំណាច បន្ទាប់ពីរូបលោកចាញ់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមអគ្គរដ្ឋអាជ្ញា លោក Paulo Gonet លោក Bolsonaro និងមនុស្ស៣៣នាក់ផ្សេងទៀតបានចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារមួយកាលពីឆ្នាំ២០២២ ហើយដែលក្នុង ផែនការនេះទៀតសោត ក្នុងនោះរួមមានទាំងគម្រោងមួយដើម្បីបំពុលសម្លាប់ប្រធានាធិបតីជាប់ឆ្នោតនៅពេលនោះ និងជាប្រធានាធិបតីបច្ចុប្បន្ន លោក Luiz Inácio Lula da Silva និងបាញ់សម្លាប់ចៅក្រមតុលាការកំពូល លោក Alexandre de Moraes ដែលជាសត្រូវរបស់លោក Bolsonaro។ ប៉ុន្តែ ភ្លាមៗ ខាងមេធាវីតំណាងឱ្យលោក Bolsonaro មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីទេ។
គួរបញ្ជាក់ថា តុលាការកំពូលប្រេស៊ីល នឹងធ្វើការត្រួតពិនិត្យលើការចោទប្រកាន់របស់អគ្គរដ្ឋអាជ្ញា ហើយប្រសិនបើតុលាការទទួលយកការចោទប្រកាន់នេះ នោះលោក Bolsonaro នឹងត្រូវបង្គាប់ឱ្យបង្ហាញខ្លួនក្នុងសវនាការ។ លោក Bolsonaro បានបរាជ័យក្រោមថ្វីដៃរបស់លោក Lula ក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល កាលពីឆ្នាំ២០២២៕