(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយសហគ្រាសឯកជន និងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងប៉េកាំង។

លោកបានគូសបញ្ជាក់ថា គោលនយោបាយមូលដ្ឋានរបស់បក្សនិងប្រជាជាតិចិន សម្រាប់ការអភិវឌ្ឍសហគ្រាសឯកជន បានរួមបញ្ចូលក្នុងប្រព័ន្ធរបបសង្គមនិយម ដោយមានលក្ខណៈចិន ហើយនឹងប្រកាន់ខ្ជាប់ អនុវត្តជានិច្ចកាល មិនអាចកែប្រែ ក៏គ្មានលទ្ធភាពកែប្រែទេ។ ក្នុងយុគសម័យនិងដំណើរថ្មី អនាគតការអភិវឌ្ឍរបស់សហគ្រាសឯកជន មានភាពទូលំទូលាយ ហើយពេលវេលាសម្រាប់សហគ្រាសឯកជន និងសហគ្រិនឯកជនដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួន បានមកដល់ ត្រូវតែបង្រួមបង្រួមគំនិត ពង្រឹងទំនុកចិត្ត និងជំរុញការអភិវឌ្ឍន៍ប្រកបដោយរឹងមាំ និងគុណភាពខ្ពស់នៃសេដ្ឋកិច្ចឯកជន ដោយសង្ឃឹមថា សហគ្រាសឯកជននិងសហគ្រិនឯកជន នឹងមានមហិច្ឆតាក្នុងការ តបស្នងសងគុណរបស់ប្រទេសជាតិ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ គោរពច្បាប់និងធ្វើអាជីវកម្មឱ្យបានល្អ ជំរុញវិបុលភាពរួមតាមរយៈអ្នកមានជាមុន ដើម្បីរួមចំណែកកាន់តែច្រើន សម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន