(ប៉េកាំង)៖ “ជិះស្គីទឹកកក គយគន់រូបចម្លាក់ព្រិលទឹកកក ប្រកួតកីឡាលើព្រិលទឹកកក មហោស្រពតន្រ្តីព្រិលទឹកកក រទេះភ្លើងបើកក្នុងទេសភាពព្រិលទឹកកក។ល។” ប៉ុន្មានឆ្នាំកន្លងទៅនេះ ទិដ្ឋភាពថ្មីនៃទេសចរណ៍ព្រិលទឹកកកដែលលេចចេញ ជាបន្តបន្ទាប់ទាំងនេះ បានក្លាយជាផ្នែកដ៏សំខាន់ក្នុងការកម្សាន្តលំហែកាយ នៅថ្ងៃឈប់សម្រាករបស់អ្នកផងទាំងពួងជាសន្សឹមៗ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ តំបន់នានានៃប្រទេសចិនសុទ្ធតែមានមនុស្សអ៊ូរអរ ទីផ្សារបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានលេចចេញភាពទាក់ទាញជាបន្តបន្ទាប់ ទិដ្ឋភាពថ្មី មុខរបរថ្មីនិងរូបមន្តថ្មី នៃការប្រើប្រាស់បានបំផុសសក្តានុពលតម្រូវការផ្ទៃក្នុងជាបន្តបន្ទាប់។
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ កន្លែងជិះស្គី Beidahu នៃខេត្ត Jilin បានទាក់ទាញអ្នកនិយមចូលចិត្ត ជិះស្គីជាច្រើន តាមការប៉ាន់ប្រមាណ បានទទួលអ្នកទេសចរចំនួន ៨ម៉ឺន៧ពាន់នាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ ៥១លាន១សែន៨ម៉ឹនយាន់ប្រាក់ចិន ។ “ព្រិលទឹកកក+សេដ្ឋកិច្ចការប្រកួត” នៃស្រុក Chongli ខេត្ត Hebei បានប្រើប្រាស់សំណង់ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ដើម្បីរៀបចំការប្រកួតកីឡាជិះស្គីអន្តរជាតិ និងកម្មវិធីហ្វឹកហ្វឺនព្រិលទឹកកក របស់យុវជននិងក្មេងជំទង់ ដាក់ចេញនូវការផ្សាយផ្ទាល់ការប្រកួតកីឡា ក៏ដូចជាដាក់បង្ហាញគ្រឿងបរិក្ខារនិងការស្ដារនីតិសម្បទាជាដើម ។ ពីរដូវរងាឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ សរុបទទួលបានអ្នកទេសចរលើសពី ៤លាន៤សែននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ជាង ៥ពាន់លានយាន់ប្រាក់ចិន ។
ក្រៅពីតំបន់ភាគខាងជើងដែលមានទេសភាពព្រិលទឹកកកធម្មជាតិដ៏ពិសេស តំបន់ភាគខាងត្បូងមួយចំនួន ក៏បានអភិវឌ្ឍមុខរបរថ្មីពាក់ព័ន្ធនឹងព្រិលទឹកកកជាបន្តបន្ទាប់ដែរ ដើម្បីជីកយកសក្តានុពល នៃការប្រើប្រាស់ ។ ឧទាហរណ៍ដូចជា តំបន់ដីសណ្តរទន្លេយ៉ាងសេបានយកកន្លែងជិះស្គី ជាស្នូលសម្រាប់អភិវឌ្ឍការបណ្ដុះបណ្ដាល សណ្ឋាគារសម្រាប់ឳពុកម្តាយ និងកូន និងផលិតផលច្នៃប្រឌិតខាងវប្បធម៌ពាក់ព័ន្ធ ពឹងផ្អែកទៅលើឧត្តមភាពឧស្សាហកម្មកម្មន្តសាល កកើតទៅជាក្រុមឧស្សាហកម្ម គ្រឿងបរិក្ខារព្រិលទឹកកក ដែលសម្រេចបាន នូវការផ្សារភ្ជាប់គ្នា រវាងការច្នៃប្រឌិតថ្មីខាងទិដ្ឋភាពប្រើប្រាស់ និងឧស្សាហកម្ម ។ការបង្កើតមុខរបរថ្មីនៃទេសចរណ៍ព្រិលទឹកកក អាចឆ្លងតាមរយៈការរួមបញ្ចូលគ្នា នៃឧស្សាហកម្មជាច្រើន ដូចជាកីឡា វប្បធម៌ ការអប់រំនិងគមនាគមន៍ជាដើម ដើម្បីបង្កើតជាប្រព័ន្ធប្រើប្រាស់ក្នុងខ្សែសង្វាក់ទាំងមូល។
កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំ២០២៤ បានលើកឡើងថា នឹងបង្កើនកម្លាំងពង្រីកក្របខ័ណ្ឌ ក្នុងការអនុវត្តគោលនយោបាយថ្មីៗចំនួនពីរ ច្នៃប្រឌិតថ្មីទិដ្ឋភាពប្រើប្រាស់ក្នុងពហុវិស័យ ពង្រីកការប្រើប្រាស់ខាងសេវាកម្ម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍និងវប្បធម៌។ “ព្រិលទឹកកក+វប្បធម៌” គឺបានលើកកម្ពស់គុណភាព និងភាពធន់នៃសេដ្ឋកិច្ចព្រិលទឹកកក តាមរយៈឧស្សាហកម្មវប្បធម៌ ដាក់បញ្ចូលហ្សែនវប្បធម៌ក្នុងវិស័យនីមួយៗ នៃខ្សែសង្វាក់ឧស្សាហកម្មព្រិលទឹកកក មានតែធ្វើអ៊ីចឹង ទើបអាចឈ្នះលើការប្រកួតដែលមានគុណភាពដូចគ្នា ដើម្បីបង្កើតម៉ាកប្រើប្រាស់ថ្មី ដែលប្រកបដោយកម្លាំងទាក់ទាញខាងផ្នែកស្មារតី និងកម្លាំងឥទ្ធិពលក្នុងទីផ្សារ។
យកសួនកម្សាន្តព្រិលទឹកកកក្រុង Harbin ជាឧទាហរណ៍ សួននេះបានរួមបញ្ចូលសិល្បៈរូបចម្លាក់ទឹកកក និងរចនាបថសំណង់រុស្ស៊ីជាដើមយ៉ាងស៊ីជម្រៅ បង្ក IP ប្រធានបទ “ផ្លូវសូត្រព្រិលទឹកកក” និងបង្កើតផ្ទាំងទស្សនីយភាព ដូចជាប្រាសាទព្រិលទឹកកកជាដើម។ ពីរដូវរងាឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ ក្រុង Harbin បានទទួលភ្ញៀវទេសចរសរុបចំនួន ជាង៨៧លាននាក់ ដែលកើនឡើង៣០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងសម្រេចបាន ប្រាក់ចំណូលទេសចរណ៍ ១សែន២ម៉ឺន៤ពាន់៨រយលានយាន់ប្រាក់ចិន ដែលកើនឡើង៥០០ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន។ រីឯតំបន់ Altay នៃភូមិភាគស្វយ័ត Xinjiang បានពឹងផ្អែកលើ ស្លាកសញ្ញាវប្បធម៌ដែលជា “ប្រភពដើមនៃការជិះស្គី របស់មនុស្សជាតិ” ស្តារបច្ចេកទេសផលិតក្តារជិះស្គីដោយស្បែកសត្វឡើងវិញ រៀបចំសកម្មភាព ទម្លាប់ប្រជាប្រិយ ដូចជាការចាប់ចៀមលើព្រិល និងប្រគុំឧបករណ៍ភ្លេង Dongbula ជាដើមដោយអ្នកស្នងបេតិកភណ្ឌ វប្បធម៌អរូបី ដើម្បីសម្រេចបាននូវការរួមបញ្ចូលដោយស៊ីសង្វាក់គ្នា រវាងកីឡាព្រិលទឹកកកនិងវប្បធម៌បុរាណ។
មួយផ្នែកទៀត ការប្រើប្រាស់បច្ចេកទេសបញ្ញាសិប្បនិម្មិត ការផ្សព្វផ្សាយនិងការលក់ដោយឌីជីថលភាវូបនីយកម្ម នៃឧស្សាហកម្មព្រិលទឹកកក បានផ្តល់ការទ្រទ្រង់ជាស្នូលដល់ សេវាកម្មទេសចរណ៍ព្រិលទឹកកក ឆ្លងតាមរយៈការប្រមូល ទិន្នន័យនិងវិធីគណនាវៃឆ្លាត អាចឈ្វេងយល់យ៉ាងត្រឹមត្រូវ នូវតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់ដំណោះស្រាយ សម្រាប់ការប្រើប្រាស់ មួយទល់នឹងមួយនិងការប្រើប្រាស់ក្នុងទិដ្ឋភាពផ្សេងៗគ្នា។
ពីការអភិវឌ្ឍយ៉ាងស៊ីជម្រៅនូវធនធានទេសចរណ៍ព្រិលទឹកកក នៅតំបន់ភាគឦសានដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងកីឡដ្ឋានព្រិលទឹកកកសិប្បនិម្មិតនៅតំបន់ភាគខាងត្បូង ពីការប្រើប្រាស់ជានិរន្តរភាពនូវសំណង់ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ដល់ការចារទំព័រព្រិលទឹកកកថ្មីនៃការប្រកួតកីឡាអាស៊ីរដូវរងា ទេសចរណ៍ព្រិលទឹកកក បានក្លាយជា កម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្មព្រិលទឹកកក ហើយសេដ្ឋកិច្ចព្រិលទឹកកក កំពុងត្រួសត្រាយវិស័យថ្មី នៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់របស់ចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន