Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា៖ ហេតុការណ៍រត់ជាន់គ្នា នៅស្ថានីយ៍រថភ្លើងញូវដែលី ស្លាប់ ១៨នាក់ និងរបួសរាប់សិបនាក់

16-02-2025 20:42

(ញូវដែលី)៖ មនុស្សយ៉ាងហោចណាស់ ១៨នាក់ រួមទាំងកុមារ ៥ នាក់បានស្លាប់ ក្នុង ហេតុការណ៍រត់ជាន់គ្នា នៅស្ថានីយ៍រថភ្លើងសំខាន់មួយ ក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍។

អាជ្ញាធរបានគូសបញ្ជាក់ថា ក្រៅពីចំនួនអ្នកស្លាប់ខាងលើ មានមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨ យប់ នៅពេលដែលអ្នកដំណើរកំពុងរង់ចាំរថភ្លើងទៅកាន់ ទីក្រុង Prayagraj ជាទីកន្លែងប្រារព្ធពិធីបុណ្យហិណ្ឌូ Maha Kumbh។ រូបភាពនិងវីដេអូ បានបង្ហាញពីហ្វូងមនុស្សយ៉ាងច្រើនកកកុញ និងដួលលើ គ្នា។

ស្ត្រីម្នាក់ដែលរួចផុតពីគ្រោះថ្នាក់បានរៀបរាប់ថា «មានសមុទ្រនៃមនុស្សជាតិ» ហើយហ្វូមនុស្សបានប្រជ្រៀតគ្នាឡើងរថភ្លើង៕