(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃសុក្រនេះ បានច្រានចោលការអះអាងរបស់អ៊ុយក្រែនដែលថា ដ្រូនរុស្ស៊ីបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl ដោយហៅការចោទប្រកាន់ថានេះជា «ការញុះញង់» ដើម្បីទាញយកជំនួយបន្ថែមពីលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា ការចោទប្រកាន់នេះ ត្រូវបានរៀបចំឡើងឱ្យស្របពេល នឹងសន្និសីទសន្តិសុខទីក្រុង Munich ក្នុងគោលបំណង ដើម្បីស្នើសុំអាវុធនិងថវិកាបន្ថែមពីលោកខាងលិច។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy បានអះអាងថា ដ្រូនរុស្ស៊ីបានបង្កការខូចខាតដល់ទីជំរកទប់ស្កាត់វិទ្យុសកម្ម ទោះបីជាកម្រិតវិទ្យុសកម្មនៅតែធម្មតាក៏ដោយ៕