Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹម ឡាំងទាមទារការបំភ្លឺពីអាមេរិក ជុំវិញការលើកឡើងពី «ឧបករណ៍យោធា» ដាក់សម្ពាធលើរុស្ស៊ី ឱ្យយកកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន (Video inside)

14-02-2025 20:08

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃសុកនេះ បានស្នើឱ្យសហរដ្ឋអាមេរិកបកស្រាយឱ្យកាន់តែច្បាស់ អំពីការលើកឡើងរបស់អនុប្រធានាធិបតី JD Vance ដែលថា សហរដ្ឋអាមេរិកមាន «ឧបករណ៍យោធា» ដើម្បីដាក់សម្ពាធលើរុស្ស៊ី ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា «នេះគឺជាព័ត៌មានថ្មី... យើងសង្ឃឹមថានឹងទទួលបានការស្រាយបំភ្លឺ»។

គួរបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានធ្វើការកត់សម្គាល់នេះ ក្នុងបទសម្ភាសន៍ ជាមួយកាសែត Wall Street Journal មុនសន្និសីទសន្តិសុខទីក្រុង Munich ក្រោយពីមានការរិះគន់ពីអឺរ៉ុប ជុំវិញការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតី ត្រាំ និងលោក ពូទីន។

លោកJD Vance បានថ្លែងថា «យើងមានទាំងឧបករណ៍សេដ្ឋកិច្ច និងឧបករណ៍យោធា» ក្នុងការដាក់សម្ពាធលើលោក ពូទីន៕