(ប៉េកាំង)៖ ថ្ងៃទី១២ ខែកុម្ភៈ រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយដោយជោគជ័យ ក្នុងបរិយាកាសដ៏សប្បាយរីករាយនិងសិរីមង្គល ដែលបានបង្ហាញឱ្យឃើញ នូវទិដ្ឋភាពក្នុងថ្ងៃបុណ្យដ៏សប្បាយរីករាយ។ ប្រធានបទចំនួន១៦៨ ត្រូវបានដាក់បញ្ចូលក្នុងតារាងស្វែងរកច្រើនបំផុត លើបណ្តាញអ៊ីនធឺណែត អ្នកប្រើបណ្តាញអ៊ីនធឺណែតបានវាយតម្លៃថា “ទស្សនារាត្រីសមោសរអបអរសាទរបុណ្យ ហែអ្នកតានៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅតែអាចមានអារម្មណ៍សប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី” ។ល។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំម្សាញ់ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូង បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ចាប់ពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដល់រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតា នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ខ្លឹមសារយ៉ាងជ្រាលជ្រៅ របស់វប្បធម៌ចិន និងការសម្តែងប្រកបដោយការច្នៃប្រឌិតថ្មី មិនត្រឹមតែបាននាំមក នូវភាពសប្បាយរីករាយនិងកកក្តៅដល់ ទស្សនិកជនចិន និងបរទេសប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាបង្អួចដ៏សំខាន់មួយ សម្រាប់ឱ្យពិភពលោកស្វែងយល់ពីប្រទេសចិន ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន