(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានពិភាក្សាគ្នាពីបញ្ហាជាច្រើន រាប់ចាប់ពីការលក់អាវុធរហូតដល់ពាណិជ្ជកម្ម នៅពេលជួបគ្នាក្នុងទីក្រុងវ៉ាស៉ីនតោន ប៉ុន្តែពេលធ្វើសេចក្តីការថ្លែងជាសាធារណៈ មេដឹកនាំទាំងពីរមិននិយាយពីសិទ្ធិមនុស្ស និងការរំលោភបំពានជនជាតិភាគតិច ដែលជាបញ្ហាដ៏រសើបនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

ក្តីបារម្ភជុំវិញកំណត់ត្រាសិទ្ធិមនុស្សឥណ្ឌា ហាក់មិនសូវមានការខ្វាយខ្វល់ ទីក្រុងវ៉ាស៉ីនតោនឡើយ នារយៈពេលប៉ុន្មានឆ្នាំមកនេះ ស្របពេលដែលឥណ្ឌាបានកើនឡើងឥទ្ធិពល តាមរយៈការជំរុញពាណិជ្ជកម្ម និងក្លាយជាដៃគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់ឥទ្ធិពលចិន។ ស្ថានភាពសិទ្ធិមនុស្ស មានក្នុងលិខិតសុន្ទរកថាផ្លូវការ ប៉ុន្តែនៅពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នា មេដឹកនាំទាំងពីរមិនបាននិយាយអំពីបញ្ហានេះទេ ហើយក៏មិនបានចេញសេចក្តីថ្លែងការណ៍ នៅលើអ៉ីធឺណេតនោះដែរ។

​លោក Michael Kugelman នាយក​វិទ្យាស្ថាន​អាស៉ីខាង​ត្បូង​នៃមជ្ឈមណ្ឌល Wilson Center think-tank បញ្ជាក់ថា លោក ត្រាំ ទំនងជាមិនចង់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិនៅឥណ្ឌានោះទេ ហើយភាគច្រើនគឺដោយសារតែ គោលនយោបាយការបរទេស របស់លោក គឺផ្អែកលើផលប្រយោជន៍ជាធំ។

លោក Chietigj Bajpaee អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Chatham House បានហៅ លោក Modi និងលោក ត្រាំ ថាជាបុរសខ្លាំង ដែលមានទស្សវិស័យដូចគ្នា។ បើតាម លោក Kugelman ភាពស្រដៀងគ្នារបស់អ្នកទាំងពីរ រួមទាំងវិធីសាស្រ្តដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងពង្រឹងវិធីសាស្ត្ររបស់ខ្លួន៕