(មុយនិច)៖ រថយន្តមួយគ្រឿង បានបើកបុកហ្វូងមនុស្សនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ ដោយបណ្តាលឱ្យមនុស្សយ៉ាងយោចណាស់ ១៥នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ូលិសបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅជិតស្ថានីយរថភ្លើងកណ្តាល ហើយ ប្រតិបត្តិការសង្គ្រោះទ្រង់ទ្រាយធំកំពុងដំណើរការ។ អ្នកបើកបរត្រូវបានឃាត់ខ្លួន ហើយ ប៉ូលិសមិនបានចាត់ទុកថា មានការគំរាមកំហែងបន្ថែមទៀតនោះទេ។ ទោះជាយ៉ាងណាព័ត៌មានលម្អិតជុំវិញហេតុការណ៍នេះនៅមានកម្រិតនៅឡើយ។

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលទីក្រុងភាគខាងត្បូងប្រទេសអាល្លឺម៉ង់មួយនេះ ត្រូវធ្វើជាម្ចាស់ផ្ទះសន្និសីទសន្តិសុខទីក្រុង Munich ដែលជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏សំខាន់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីទូទាំងពិភពលោក រួមមាន អនុប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ផងដែរ៕