Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការពារជាតិអាមេរិកថ្មីថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ព ទៅអ៊ុយក្រែនឡើយ (Video inside)

12-02-2025 11:52

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនបញ្ជូនកងទ័ពអាមេរិក ទៅកាន់អ៊ុយក្រែនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងប្រទេសអាល្លឺម៉ង់ លោក Hegseth ក៏បានឱ្យដឹងដែរថា លោកនឹងជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុប បង្កើនការចំណាយលើវិស័យការពារជាតិ នៅពេលដែលលោកជួបពួកគេក្នុងសប្តាហ៍នេះ។ លោក Hegseth គូសបញ្ជាក់ថា «តំបន់អ៊ឺរ៉ុប មិនសមនឹងមានការឈ្លានពានណាមួយកើតឡើងទេ ប៉ុន្តែការវិនិយោគ ក៏គួរតែចំណាយលើវិស័យការពារជាតិឱ្យបានច្រើន​ ទាំងនៅក្នុងប្រទេសមួយ និងជាសមូហភាព»

គួរបញ្ជាក់ថា ការចេញមកបញ្ជាក់របស់លោក Hegseth បានកើតឡើង ចំពេលមានពិភាក្សាក្នុងចំណោមប្រទេសលោកខាងលិច អំពីលទ្ធភាពដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព ប្រសិនបើបទឈប់បាញ់មួយត្រូវបានលើកយកមកចរចា ជុំវិញសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន៕