(សេអ៊ូល)៖ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Choi Sang-mok បានប្រកាស នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងស្វែងរកកិច្ចពិភាក្សាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ជុំវិញ បញ្ហាពន្ធគយដែលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ ដោយធានាថា ផលប្រយោជន៍របស់ក្រុមហ៊ុនក្នុងស្រុកត្រូវបានយកមកពិចារណា។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Choi បាន ឱ្យដឹងថា នាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងចំនួន ២០ គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលខាងមុខ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉ខាងត្បូង ក៏មានបំណងពិភាក្សាអំពីវិធានការឆ្លើយតបរួមគ្នា ជាមួយប្រទេសជប៉ុននិង សហភាពអឺរ៉ុបផងដែរ៕