(ប៉េកាំង)៖ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ ជួបជាមួយ "បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក"--ឥស្សរជននៃប្រទេសអាស៊ីជាច្រើនរួមគ្នា អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន"នៅទីក្រុង Harbin ដែលជា"ទីក្រុងទឹកកក"របស់ប្រទេសចិន។
នៅថ្ងៃទី ១០ ខែកុម្ភៈ ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ កំពុងបើកធ្វើនៅទីក្រុង Harbin សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដ៏ពិសេស"ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ ជួបជាមួយ "បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបន្ទាប់ពី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក" បានប្រារព្ធធ្វើយ៉ាងឱឡារិកនៅទីក្រុង Harbin ។ អត្តពលិក មន្រ្តីគណៈប្រតិភូកីឡានិងអ្នកសារព័ត៌មានជិត ២០ រូបដែលមកពីប្រទេសម៉ុងហ្គោលី ថៃ ហ្វីលីពីន វៀតណាម ឥណ្ឌានិងនេប៉ាល់ជាដើមបានជួបជុំគ្នាយ៉ាងសប្បាយរីករាយ នៅក្នុងស្ទូឌីយោរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
ក្នុងសកម្មភាពលើកនេះ ភ្ញៀវកិត្តិយសមកពីប្រទេសនានា បានរួមគ្នាច្រៀងបទចម្រៀងក្រោមចំណងជើង «ដើរកម្សាន្តនៅប្រទេសចិន» ដែលច្នៃនិពន្ធដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដើម្បីបង្ហាញពីសេចក្តីប្រាថ្នានិងការរំពឹងទុករបស់ បណ្តាប្រទេសនានាលើពិភពលោក ចំពោះការធ្វើទំនើបកម្ម៕
វិទ្យុមិត្តភាពកម្ពុជាចិន