Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈកម្មការអឺរ៉ុប នឹងជួបអនុប្រធានាធិបតីអាមេរិក នៅទីក្រុងប៉ារីស (Video inside)

10-02-2025 21:11

(ប៉ារីស)៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅទីក្រុងប៉ារីស នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំនេះនឹងធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលមួយ ស្តីពីបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះជាជំនួបដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក Vance បានចូលកាន់តំណែងជាអនុប្រធានាធិបតីកាលពីខែមករា។ កិច្ចប្រជុំនេះ ទំនងជានឹងផ្តោតលើកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក លើបញ្ហាបញ្ញាសិប្បនិម្មិត និងបញ្ហាអន្តរជាតិផ្សេងទៀត៕