(ប៉េកាំង)៖ ការប្រកួតកីឡារដូវរងាអាស៊ីក្រុង Harbin បានបង្កើតមេដាយមាសចំនួន១៣គ្រឿង នៅថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូកីឡាចិន ទទួលបានមេដាយមាស៧គ្រឿង។

កីឡាការនីចិនXu Mengtao ម្ចាស់ជើងឯកនៃការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ដែលមានអាយុ៣៤ឆ្នាំ បានទទួលមេដាយមាសលើវិញ្ញាសាជិះស្គីសេរីលើអាកាសផ្នែកនារី។ ក្នុងវិញ្ញាសាជិះស្គីល្បឿនលឿនលើផ្លូវរត់ខ្លី ដែលបានបញ្ចប់នៅថ្ងៃដដែល ក្រុមអត្តពលិកចិនដណ្តើមបានជើងឯក លើវិញ្ញាសារត់បណ្តាក់នារីចម្ងាយ៣០០០ម៉ែត្រ។

គិតរហូតដល់ថ្ងៃទី៩ខែកុម្ភៈ គណៈប្រតិភូកីឡាចិនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយដោយទទួលបានមេដាយមាស ១៥គ្រឿង មេដាយប្រាក់១៥គ្រឿង និងមេដាយសំរឹទ្ធ១៤គ្រឿង គណៈប្រតិភូកីឡាកូរ៉េខាងត្បូងឈរនៅលេខរៀងទី២ ដោយទទួលបានមេដាយមាស១១គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿង ហើយគណៈប្រតិភូកីឡាជប៉ុន ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានមេដាយមាស៣គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយសំរឹទ្ធ៦គ្រឿង៕

វិទ្យុមិត្តភាពកម្ពុជាចិន