រដ្ឋមន្រ្តីការបរទេសបារាំង៖ EU នឹងចាត់វិធានការឆ្លេីយតបវិញ ចំពោះពន្ធដែកថែបរបស់ លោក ត្រាំ
10-02-2025 16:42
(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយនាថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះថា សហភាពអឺរ៉ុប (EU) នឹងឆ្លើយតបទៅចំពោះការប្រកាសដាក់ពន្ធថ្មីចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Barrot បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា បារាំង និងដៃគូអឺរ៉ុបមិនគួរស្ទាក់ស្ទើរឡេីយ ក្នុងការការពារផលប្រយោជន៍របស់ពួកគេ ប្រឈមមុខនឹងការគំរាមដាក់ពន្ធរបស់សហរដ្ឋអាមេរិក។ នៅពេលត្រូវបានសួរថាតើបារាំង និង EU នឹងឆ្លើយតបដែរឬទេ? លោក Barrot និយាយថា ពិតណាស់... នេះជាអ្វីដែលលោក ត្រាំបានធ្វេីរួចហេីយឆ្នាំ ២០១៨ ហើយយើងក៏បានឆ្លើយតប។ ដូចនេះយើងក៏អាចឆ្លើយតបម្តងទៀត។
លោក Barrot បន្ថែមថា គណៈកម្មការអឺរ៉ុបនឹងសម្រេចថា តេីនឹងឆ្លេីយតបវិញលេីវិស័យណា។ យេីងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វេីនៅពេលដែលពេលវេលាមកដល់។ ឥឡូវពេលវេលាបានមកដល់ហើយ។
គួរបញ្ជាក់ថា លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងណែនាំពន្ធថ្មីចំនួន ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកសហរដ្ឋអាមេរិក បន្ថែមលេីពន្ធលោហៈដែលមានស្រាប់៕