Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេហ្ស៊ីប នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អារ៉ាប់​បន្ទាន់​ ជុំវិញ​វិបត្តិ​ប៉ាឡេស្ទីន​ ក្រោយ​សំណើ​ដ៏ចម្រូងចម្រាស​របស់​លោក ដូណាល់ ត្រាំ (Video inside)

09-02-2025 19:05

(គែរ)៖ ​ក្រសួង​ការបរទេស​អេហ្ស៊ីប​ បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យនេះថា អេហ្ស៊ីប​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អារ៉ាប់​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ​ ដើម្បី​ពិភាក្សាអំពី​ «ការ​វិវឌ្ឍន៍​ដ៏​ធ្ងន់ធ្ងរ» នៃ​វិបត្តិប៉ាឡេស្ទីន​។ នេះ​បើ​យោង​តាមសេចក្តីរាយការណ៍របស់ Reuters។

កិច្ចប្រជុំកំពូលនេះ រៀបចំឡើងក្រោយមានការថ្កោលទោសជាអន្តរជាតិយ៉ាងទូលំទូលាយ ចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប និងបង្កើវាជាតំបន់ Riviera of the Middle East បន្ទាប់ពី​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ជនជាតិ​ប៉ាឡេស្ទីន ​នៅ​កន្លែង​ផ្សេង៕