លោក ត្រាំ ថានឹងជួបលោក ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ ដេីម្បីពិភាក្សាពីបញ្ហាសង្រ្គាម (Video inside)
08-02-2025 21:02
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបង្ហេីបឱ្យដឹងថា លោកប្រហែលជាជួបប្រធានាធិបតីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន ដេីម្បីឆ្លេីយតាមនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក ត្រាំ មិនបានបញ្ជាក់ច្បាស់ថាជាជំនួបផ្ទាល់ ឬតាមប្រព័ន្ធវីដេអូទេ ដោយគ្រាន់តែនិយាយថា ប្រហែលជាជួបលោក ហ្សេលេនស្គី ក្នុងសប្តាហ៍ក្រោយ ជាមួយនិងការបង្ហាញចំណាប់អារម្មណ៍ម្តងទៀត ក្នុងការជួបប្រធានាធិបតីរុស្ស៉ី លោក ពូទីន ផងដែរ។
នៅពេលត្រូវបានសាកសួរអំពីទីតាំងនៃជំនួប លោក ត្រាំបានកត់សម្គាល់ថា ខ្ញុំនៅទីនេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយថាលោកមិនទៅអ៊ុយក្រែនទេ។ ទាក់ទងនឹងបញ្ហាសង្រ្គាម លោក ត្រាំ គូសបញ្ជាក់ថា ខ្ញុំចង់ឃើញវាបញ្ចប់ដោយផ្អែកទៅលើមូលដ្ឋានអាយុជីវិតមនុស្ស។
គួរបញ្ជាក់ថា អ៊ុយក្រែន ដែលចង់បានការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងសង្រ្គាមជាមួយរុស្ស៉ី ក៏កំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចខែនេះ ដោយបេសកជនពិសេសប្រចាំតំបន់របស់លោក ត្រាំ គឺលោក Keith Kellogg ផងដែរ៕