(តេហេរ៉ង់)៖​ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់​ បានរាយការណ៍ថា មេដឹកនាំកំពូល​ លោក Ayatollah Ali Khamenei បានជួបមេដឹកនាំស្តីទីរបស់ក្រុមហាម៉ាស លោក Khalil al-Hayya និងថ្នាក់ដឹកពីរនាក់ផ្សេងទៀតនៃក្រុមនេះ​ នៅក្នុងទីក្រុង Tehran នាថ្ងៃសៅរ៍​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោក​ Khamenei​ បានប្រាប់គណៈប្រតិភូប៉ាឡេស្ទីន​ ដូច្នេះថា​ «​អ្នកបានកម្ចាត់របបអ៉ីស្រាអែល​ ដែលជាការពិតការបរាជ័យរបស់អាមេរិក។ អ្នកមិនបានអនុញ្ញាតឱ្យពួកគេសម្រេចបាន​ នូវគោលដៅណាមួយរបស់ពួកគេទេ»។

លោក Mohammad Darwish ប្រធានក្រុមប្រឹក្សាដឹកនាំហាម៉ាស និងមន្ត្រីកំពូលហាម៉ាស លោក Nizar Awadallah បានបង្ហាញរបាយការណ៍ស្តីពីបច្ចុប្បន្នភាពតំបន់ហ្កាហ្សា​ West Bank និងជោគជ័យដែលក្រុមរបស់ខ្លួនសម្រេចបាន​ ទៅកាន់លោក Khamenei។

តាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់​ ក្រុមមេដឹកនាំរបស់ហាម៉ាស​ ស្ថិតនៅក្នុងទីក្រុងទីហេរ៉ង់ ដើម្បីអបអរសាទរដល់​ លោក Khamenei ក្នុងឱកាសខួបនៃការបង្កេីតកងកម្លាំងបដិវត្តន៍អ៉ីរ៉ង់ឆ្នាំ ១៩៧៩។ ពួកគេ​បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​ការ​បន្ត​គាំទ្រ​របស់​អ៉ីរ៉ង់៕