(ប៉េកាំង)៖ នារសៀលថ្ងៃទី៧ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Woo Won-shik ប្រធានរដ្ឋសភានៃប្រទេសកូរ៉េខាងត្បូង ដែលអញ្ជើញទៅចូលរួមពិធីបើកព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីលើកទី ៩ នៅសណ្ឋាគារកោះព្រះអាទិត្យក្នុងទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាង ចិននិងកូរ៉េខាងត្បូងមក ទំនាក់ទំនងចិន-កូរ៉េខាងត្បូងបន្តអភិវឌ្ឍដោយឥតឈប់ឈរ ។ គោលនយោបាយរបស់ចិន ចំពោះកូរ៉េខាងត្បូងមានស្ថិរភាព។ នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិនិងតំបន់មានភាពមិនប្រាកដប្រជាកាន់តែច្រើនឡើង ប្រទេសចិន និងកូរ៉េខាងត្បូងគួរតែខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងភាពជា ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-កូរ៉េខាងត្បូង ។ គួរតែពង្រឹងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន និងបង្កើនមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Woo Won-shik បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ភាគីកូរ៉េខាងត្បូងមានឆន្ទៈធ្វើការជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងកូរ៉េខាងត្បូង-ចិនឱ្យកាន់តែល្អក្នុងឆ្នាំថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន