(ប៉េកាំង)៖ ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ នៅទីក្រុង Harbin លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលវិទ្យុអន្តរជាតិនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាក្រុង Harbin កាលពីថ្ងៃទី ៧ ខែកុម្ភៈ ព្រមទាំងរួមជាមួយលោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីផ្តល់អាជ្ញាប័ណ្ណដល់ ក្រុមការងារផលិតសញ្ញាសាធារណៈអន្តរជាតិនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Milano Cortina ឆ្នាំ២០២៦ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

លោក Bach បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានធ្វើជាសក្សី នៃការបើកដំណើរការប៉ុស្តិ៍ទូរទស្សន៍អូឡាំពិក របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយនឹងធ្វើជាសក្សីនៃការផ្សាយ ជាលើកដំបូងជាច្រើនលើករបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាផងដែរ។យើងទន្ទឹងរង់ចាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអាចប្រើបញ្ញាសិប្បនិមិ្មត និងបច្ចេកទេសផ្សាយកម្រិត 8K UHD ដើម្បីផ្សាយការប្រកួតកីឡាអូឡាំពិកតាមរយៈវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតថ្មី ក្នុងន័យបង្ហាញពីស្មារតីកីឡាអូឡាំពិក នៃសាមគ្គីភាព មិត្តភាព និងសន្តិភាពដល់ពិភពលោក។

លោក Shen Haixiong បានថ្លែងថា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានទទួលរ៉ាប់រងភារកិច្ចផ្តល់សែវាផ្សាយព្រឹត្តិការណ៍កីឡាព្រិលទឹកកកអន្តរទ្វីបជាលើកដំបូង ដោយបានចាត់បញ្ជូន ក្រុមការងារផ្សាយជាក្រុមការងារផ្សាយកីឡាអូឡាំពិក។ នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Milano Cortina ឆ្នាំ២០២៦ យើងនឹងប្រើប្រាស់យ៉ាងពេញលេញនូវធនធាន បច្ចេកវិទ្យា និងឧត្តមភាពនៃវេទិកានៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ធ្វើជាអ្នកចូលរួមនិងអ្នកផ្សព្វផ្សាយយ៉ាងសកម្ម នៃកីឡាអូឡាំពិកអន្តរជាតិ ដើម្បីធ្វើការរួមចំណែកថ្មី និងធំក្នុងការជំរុញការកសាង សហគមន៍រួមវាសនានៃមនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន