(ប៉េកាំង)៖ បុណ្យចូល​ឆ្នាំប្រពៃណីចិន​នេះ គឺជាវើសិន​ "បេតិកភណ្ឌវប្បធម៌អរូបី" ដំបូង​នៃ​ពិធី​បុណ្យ​ចូលឆ្នាំប្រពៃណី​ចិននៅលើពិភពលោក ។ ស្របនឹងប្រទេសចិនបន្ត​ពង្រីក​វិសាល​ភាពនៃប្រទេសដែលលើកលែងទិដ្ឋាការ វានឹងបន្ធូរបន្ថយ យ៉ាងទូលំទូលាយដល់គោលនយោបាយលើកលែងទិដ្ឋាការ។ ប្រទេស​និងតំបន់ជិត ២០០ ប្រារព្ធ​បុណ្យចូលឆ្នាំប្រពៃណី​ចិន ​។ ប្រជាជនទូទាំង​ពិភពលោកប្រារព្ធពិធីចូលឆ្នាំប្រពៃណី​ចិន ​និងចែករំលែក​ភាព​សប្បាយ​រីករាយ​។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ស្វតពស់តំណាង​ឱ្យវិញ្ញាណ ប្រាជ្ញា និងភាពរឹងមាំនៅក្នុង វប្បធម៌ប្រពៃណីចិន ។ ប្រទេសចិននឹងរួមសហការជាមួយប្រទេសនានា ដើម្បីឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះតាមរយៈស្មារតីនៃសត្វពស់ ដែលអាចផ្លាស់ទីបានរាប់ពាន់យោជន៍។ យើងសង្ឃឹមថា ភាពសុខដុមរមនា​និងបរិយាប័ន្នដែលបង្កប់នៅក្នុងពិធីបុណ្យចូលឆ្នាំចិននិង​ភាពរុងរឿង​ នឹង​នាំមកនូវការរួបរួមសាមគ្គី​និងការលើកទឹកចិត្តបន្ថែមទៀតដល់ពិភពលោកក្នុងឆ្នាំថ្មីនេះ។

តាមដំណឹង​បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណី​ចិនឆ្នាំនេះ​គឺជា "វើសិន​"បេតិក ភណ្ឌវប្បធម៌អរូបី" ដំបូង​នៃ​ពិធីបុណ្យចូលឆ្នាំប្រពៃណី​ចិននៅលើពិភពលោក ។ មិត្ត​ភក្តិ​បរទេស​កាន់តែ​ចង់មក​ប្រទេស​ចិន ​ដើម្បី​ទទួល​បាន​បទពិសោធន៍​ចូល​ឆ្នាំប្រពៃណី​​ចិន ។ ​ទិន្នន័យពីវេទិកាភាគីទី ៣ បង្ហាញឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសចិន ដើម្បីអបអរ​បុណ្យចូលឆ្នាំប្រពៃណី​ចិន​នេះបានកើនឡើង​ ១៥០% ​បើ​បើ​ប្រៀប​ធៀប​​ទៅនឹងឆ្នាំ ២០២៤ ដែលបង្កើតកំណត់ត្រាថ្មីមួយ៕

វិទ្យុមិត្តភាពកម្ពុជាចិន