(ប៉េកាំង)៖ ក្នុងរដូវរងានេះ ទីក្រុង Harbin ប្រទេសចិនមានភាពពេញនិយមម្តងទៀត ដោយសារតែព្រឹត្តិការណ៍កីឡារដូវរងា អាស៊ីលើកទី៩។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះ អ្នកលេងអ៊ីនធឺណែតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍រំពឹងថា នឹងឃើញប្រទេសចិនបើកចំហ និងរស់រវើកជាងមុន ហើយសម្គាល់ថា សេដ្ឋកិច្ចព្រិលទឹកកកបាននិងកំពុងក្លាយជា ចំណុចកំណើនថ្មីសម្រាប់សេដ្ឋកិច្ច របស់ប្រទេសចិន។
ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីនៅក្រុងHarbin គឺជាព្រឹត្តិការណ៍ព្រិលទឹកកកចម្រុះអន្តរជាតិដ៏សំខាន់មួយទៀត ដែលរៀបចំដោយប្រទេសចិន បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅក្រុងប៉េកាំង។ នៅក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៦% សម្គាល់ឃើញថា ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីនឹងបង្កើនការនិយមចូលចិត្ត របស់ប្រជាជននៃបណ្តាប្រទេសអាស៊ី ចំពោះកីឡាព្រិលទឹកកក និងលើកកម្ពស់កម្រិតកីឡាព្រិលទឹកកករបស់ប្រទេសអាស៊ី ក៏ដូចជាពិភពលោកផងដែរ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,៨%យល់ឃើញថា ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ី មានអំណោយផល ដល់ការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ី។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,៧% បានថ្លែងថា ទន្ទឹមនឹងប្រទេសចិនដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការកាន់តែល្អ ពួកគេរំពឹងថានឹងឃើញប្រទេសចិន បើកចំហកាន់តែច្រើន និងមានកម្លាំងរស់រវើកកាន់តែខ្លាំង។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៦,៦% សម្គាល់ថា ព្រឹត្តិការណ៍កីឡាថ្នាក់អន្តរជាតិអាចជួយផ្សព្វផ្សាយកីឡាព្រិលទឹកកកនៅក្នុងប្រទេសចិន។
តំបន់នានានៃប្រទេសចិនបានរៀបចំសកម្មភាពពិសេសជាបន្តបន្ទាប់ដែលរួមបញ្ចូលគ្នានូវពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងកីឡា ដូចជា "ព្រិលទឹកកក + ដើរទិញអីវ៉ាន់" "ព្រិលទឹកកក + អាហារឆ្ងាញ់" "ព្រិលទឹកកក + ទេសចរណ៍" និង "ព្រិលទឹកកក + កីឡា"ជាដើម ដោយផ្អែកលើធនធានទេសចរណ៍ផ្ទាល់ខ្លួន ។ ចំណុចនេះ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោកចំនួន ៩១,៩%ជឿជាក់ថា រូបមន្តនេះនឹងជំរុញឱ្យធ្វើបរិវត្តកម្មនូវការប្រើប្រាស់ក្នុងតំបន់និងធ្វើបច្ចុប្បនភាពឧស្សាហកម្ម ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,៧%គិតថា សេដ្ឋកិច្ចព្រិលទឹកកកបាននិងកំពុងក្លាយជា ចំណុចកំណើនថ្មី មួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។
សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះត្រូវបានចេញផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ដោយទាក់ទាញអ្នកលេងអ៊ីនធឺណែតចំនួន ៤៦០៧ នាក់ឱ្យចូលរួមការបោះឆ្នោត និងបញ្ចេញមតិរបស់ពួកគេក្នុងរយៈពេល២៤ ម៉ោង៕
វិទ្យុមិត្តភាពកម្ពុជាចិន