(ប៉េកាំង)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូង បន្ទាប់ពីត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី អារម្មណ៍ចាយលុយរបស់អ្នកផង ទាំងពួងបានបញ្ចេញយ៉ាងខ្លាំង ។ ចំនួនកុម្មង់ម្ហូបឈុតជា ក្រុមក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌អរូបី”លើវេទិកាមួយចំនួនបានកើនឡើង១២ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ម្ហូបយប់ដាច់ឆ្នាំចាស់តាមចន្ទគតិនៃភោជនីយដ្ឋានមួយចំនួន គឺទទួលប្រិយភាពដែលពិបាករកទិញបាន ។
អ្នកទេសចរ ដែលធ្វើដំណើរ ក្នុងស្រុកចិនមានចំនួន៥រយ១លាននាក់ និងបានចំណាយប្រាក់សរុប ៦សែន៧ម៉ឺន ៧ពាន់២លានយាន់ប្រាក់ចិន ដែលកើនឡើង៥,៩ភាគរយនិង៧ភាគរយ ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំទឹកប្រាក់ នៃការលក់សំបុត្រភាពយន្ត និងអ្នកទស្សនាភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនសុទ្ធតែ បានបង្កើតកំណត់ត្រាថ្មី ទំហំទឹកប្រាក់សរុបនៃការលក់សំបុត្រភាពយន្តចិន នៅឆ្នាំ២០២៥បានកាន់លំដាប់ថ្នាក់ទីមួយ លើទូទាំងពិភពលោកដែលលើសពីទ្វីបអាមេរិកខាងជើង ។ ដូចដែលឥស្សរជនវិភាគអន្តរជាតិបានលើកឡើងថា សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបញ្ចេញនូវកម្លាំងរស់រវើកច្នៃប្រឌិតថ្មីក្នុងបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបង្ហាញពីកម្លាំងចលករផ្ទៃក្នុងនិងភាពធន់ដ៏ខ្លាំងក្លានៃទីផ្សារចិន។
សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មានភាពសន្ទុះយ៉ាងខ្លាំង ហើយក៏នាំឱ្យពិភពលោកមានភាពកក់ក្តៅដែរ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដំបូង បន្ទាប់ពីត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនេះ ប្រជាជនចំនួន១ភាគ៥លើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំចិនតាមទម្រង់ផ្សេងៗគ្នា ។ លើកម្មវិធី RedNote ដែលជាបណ្តាញ ទំនាក់ទំនងសង្គមចិន ជនបរទេសបានរៀនសរសេរពាក្យទំនឹមអបអរសាទរបុណ្យចូលឆ្នាំចិន ធ្វើនំគាវនិងរង់ចាំមើលរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយជនជាតិចិន ។
ទន្ទឹមនឹងប្រទេសចិនបើកទូលាយ និងកាត់បន្ថយកម្រិតពន្ធគយជាបន្តបន្ទាប់ “ទំនិញនាំចូលសម្រាប់បុណ្យចូលឆ្នាំថ្មីចិន” បានចូលក្នុងបញ្ជីមុខទំនិញបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ ទំនិញរបស់ប្រទេសនានាដូចជា ផ្លែគីវីរបស់នូវែលហ្សេឡង់ Cherries របស់ឈីលី បង្កងរបស់អូស្ត្រាលីនិងក្ដាមព្រិលទឹកកករបស់រុស្ស៊ីជាដើម បានទទួលប្រជាប្រិយភាពនៅទីផ្សាររបស់ចិន ដែលបំពេញតម្រូវការប្រើប្រាស់គ្រប់បែបយ៉ាងរបស់ជនជាតិចិន ។
មិនត្រឹមតែប៉ុណ្ណោះ ក្រោមការជំរុញនៃគោលនយោបាយ ដូចជាការផ្តល់ភាពងាយស្រួលក្នុងការធ្វើទិដ្ឋការជាដើម “China Travel” និង “Chinese New Year (បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន)” បានបំផុសចរន្តកម្ដៅសម្រាប់ធ្វើទេសចរណ៍ឆ្លងដែននៅទូទាំងពិភពលោក ។ តាមទិន្នន័យនៃវេទិកាភាគីទីបីបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២៥នេះ អ្នកទេសចរបរទេសដែលធ្វើដំណើរទៅប្រទេសចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានកើនឡើង១៥០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្កើតកំណត់ត្រាថ្មី ។
ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនបានទៅធ្វើដំណើរនៅទីក្រុងជាង២១០០នៅទូទាំងពិភពលោក ។ វេបសាយ World Travel and Tourism របស់អាមេរិកបានវាយតម្លៃថា ទីផ្សារប្រើប្រាស់ទេសចរណ៍ដ៏ខ្លាំងក្លាក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនបានចាក់គ្រឹះយ៉ាងរឹងមាំដល់សេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ រីឯវិបុលភាពនៃទីផ្សាររបស់ចិននឹងក្លាយ ជាទីចាប់ផ្តើមជានិមិត្តសញ្ញានៃវិបុលភាពក្នុងវិស័យទេសចរណ៍ទូទាំងពិភពលោកឆ្នាំនេះ ។ ឆ្លងតាមរយៈការប្រើប្រាស់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន ដ៏សកម្ម អ្នកផងទាំងពួងមិនត្រឹមតែបានឃើញកម្លាំងរស់រវើកនៃឆ្នាំចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាសក្សីនៃឧត្តមភាពទីផ្សារដ៏ធំសម្បើមរបស់ចិនផងដែរ ។
ស្របនឹងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃបច្ចេកទេសឌីជីថលនិងសេដ្ឋកិច្ចជាក់ស្តែង និងការពង្រីកថែមមួយកម្រិតទៀត នៃទីផ្សារប្រើប្រាស់ កម្លាំងរស់រវើកនៃទីផ្សារធំៗរបស់ចិន នឹងត្រូវរំលេចចេញកាន់តែច្រើនឡើងៗ ។ “ការចាប់ផ្តើមល្អ” នៃការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន នាំឱ្យអ្នកផងទាំងពួងស្ទាបស្ទង់ នូវសរសៃឈាមសេដ្ឋកិច្ចរបស់ចិន ។ ពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥និង២០២៦ ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ សហគ្រាសបរទេសដូចជាក្រុមហ៊ុន Sanofi របស់បារាំងនិងក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ជាដើមបានពង្រីកទំហំធ្វើអាជីវកម្មនៅប្រទេសចិន ហើយស្ថាប័នទុនបរទេសដូចជាក្រុមហ៊ុន HSBC ជាដើមបានចេញផ្សាយចក្ខុវិស័យវិនិយោគសកលឆ្នាំ២០២៥ ដែលបន្តមានសុទិដ្ឋិនិយមចំពោះទីផ្សាររបស់ចិន។
ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក ។ ឆ្លងតាមរយៈបង្អួចនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីពិភពលោក បានឃើញប្រទេសចិនមួយដែលកាន់តែបើកទូលាយនិងបរិយាប័ន្ន គឺជាសក្ខីភាពនៃឱកាសនិងកម្លាំងរស់រវើកនៃសេដ្ឋកិច្ចរបស់ចិន ។ នៅឆ្នាំថ្មីនេះ ពិតមែនតែបរិយាកាសខាងក្រៅនៅតែមានភាពមិនប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែលក្ខខណ្ឌទ្រទ្រង់ និងនិន្នាការជាទូទៅដែលឆ្ពោះទៅរកភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់ចិនមិនបានកែប្រែទេ ។ ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត និងពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ប្រទេសចិននឹងជំរុញឱ្យសេដ្ឋកិច្ចបន្តកើនឡើងទៅរកភាពល្អប្រសើរ ដើម្បីអភិវឌ្ឍខ្លួនឯងនិងផ្តល់ផលប្រយោជន៍ ដល់ពិភពលោកដោយនិន្នាការកើនឡើងយ៉ាងឆាប់រហ័ស៕
វិទ្យុមិត្តភាពកម្ពុជាចិន