(ហ្សឺណែវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែលបានជូនដំណឹងដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) អំពីការសម្រេចចិត្តដកការចូលរួមរបស់ខ្លួន ដោយធ្វើតាមគំរូរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធាន UNHRC លោក Jorg Lauber ដែលលោកបាន បង្ហោះនៅលើបណ្តាញសង្គម X លោក Saar បានលើកឡើងថា «ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែភាពលំអៀងជាប្រព័ន្ធ និងឥតឈប់ឈរប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស៕