Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ត្រាំ៖ មិនត្រូវការទាហានអាមេរិកមានវត្តមាននៅហ្គាហ្សាទេ ព្រោះអ៊ីស្រាអែលនឹងប្រគល់វាឱ្យអាមេរិកពេលចប់សង្គ្រាម (Video inside)

06-02-2025 20:42

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា អ៊ីស្រាអែលនឹងប្រគល់តំបន់ហ្គាហ្សាទៅឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីការប្រយុទ្ធគ្នាបាន បញ្ចប់ ហើយថាមិនចាំបាច់មានវត្តមានទាហានអាមេរិកនៅទីនោះ នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈសំណេរលើបណ្តាញសង្គម Truth Social លោក ដូណាល់ ត្រាំ បានសរសេរជុំវិញការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់លោក អំពីអនាគតរបស់ហ្គាហ្សានៅសប្តាហ៍នេះ ដោយបានលើកឡើងថា «ហ្គាហ្សាស្ទ្រីបនឹងត្រូវប្រគល់ទៅឱ្យសហរដ្ឋអាមេរិកដោយអ៊ីស្រាអែល នៅពេលបញ្ចប់ការប្រយុទ្ធគ្នា» ដោយលោកបានបញ្ជាក់ចំៗថា «មិន​ចាំបាច់មាន​ទាហាន​អាមេរិកទេ!»៕