(ប៉េកាំង)៖ យោងតាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្ត នៃប្រទេសចិនឱ្យដឹងថា គិតត្រឹមម៉ោង១៣ និង២៩នាទី ថ្ងៃទី៥ខែកុម្ភៈ បរិមាណលក់សំបុត្រភាពយន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥ បានកើនឡើងដល់១០ប៊ីលានយាន់ប្រាក់ចិន ដែលបានបង្កើតកំណត់ត្រាថ្មី ក្នុងប្រវត្តិទស្សនាភាពយន្ត។ អ្នកទស្សនាភាពយន្តមានចំនួន១៨៧លាននាក់ លើសពីចំនួនអ្នកទស្សនា ភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៤ ដែលបានបំបែកកំណត់ត្រានៃបរិមាណ អ្នកទស្សនាភាពយន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងប្រវត្តិសាស្រ្តទស្សនាភាពយន្តរបស់ប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន