(ប៉េកាំង)៖ តើថ្នាំហ្វេនតានីលនិងពន្ធគយមាន “ទំនាក់ទំនងឡូហ្ស៊ីក”យ៉ាងណា ? ពិភពលោកក៏មិនអាចដោះស្រាយ បញ្ហាដ៏ខុសទំនងនេះដែរ ។ នាពេលថ្មីៗកន្លងទៅនេះ ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយ១០ភាគរយលើទំនិញចិន ដែលនាំចេញទៅសហរដ្ឋអាមេរិកដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស ។ តើនៅពីក្រោយនេះ បានបង្កប់នូវបំណង បែបណាដែរ ?

សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាថ្នាំហ្វេនតានីលជាបញ្ហាចំណុចក្តៅមួយ ដែលអាមេរិកបានឃោសនាបំប៉ោង ។ អ្នកនយោបាយអាមេរិកមួយចំនួនបានទម្លាក់កំហុស នៃការប្រើប្រាស់ថ្នាំហ្វេនតានីល យ៉ាងអនាធិបតេយ្យទៅលើប្រទេសចិន ដោយបានអះអាងថា “សារធាតុគីមីមកពីប្រទេសចិនដែលងាយផលិតថ្នាំហ្វេនតានីល ត្រូវបានកែច្នៃនៅម៉ិកស៊ិក រួចនាំចូលទៅកាន់អាមេរិក” ដើម្បីដាក់ទណ្ឌកម្មទៅលើស្ថាប័ន សហគ្រាសនិងពលរដ្ឋចិនដោយយករឿងនេះធ្វើជាលេស ក៏ដូចជាបំភាន់មតិសាធារណៈក្នុងស្រុកនិងអន្តរជាតិផងដែរ។

លោក Li Haidong សាស្រ្តាចារ្យនៃវិទ្យាស្ថានការទូតបានវិភាគថា អ្នកដឹកនាំរបស់អាមេរិកអាណត្តិបច្ចុប្បន្ន គ្រាន់តែឡើងកាន់មុខតំណែងជាង១០ថ្ងៃ ក៏បានដំឡើងពន្ធគយទៅលើ ប្រទេសចិន ដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស នៅពីក្រោយនេះគឺពោរពេញទៅ ដោយការគិតគូពីផលប្រយោជន៍របស់ខ្លួន។ ដូចកាលពីមុនដែរ អាមេរិកបានទម្លាក់កំហុស ទៅលើប្រទេសចិន និងម៉ិកស៊ិកជាដើម ដើម្បីបង្ហាញពីអាកប្បកិរិយាយ៉ាងខ្លាំង និងលើកកម្ពស់អត្រាគាំទ្រ របស់ប្រជាជនតាមការស្ទង់មតិ។

តាមស្ថិតិនៃនាយកដ្ឋានគ្រប់គ្រង់ថ្នាំស្ពឹកអន្តរជាតិឱ្យដឹងថា អាមេរិកជាប្រទេសផលិតនិងប្រើប្រាស់ ថ្នាំប្រភេទហ្វេនតានីលច្រើនជាងគេនៅលើពិភពលោក ពោលគឺមានចំនួនប្រជាជន ៥ភាគរយនៅលើពិភពលោក បានប្រើប្រាស់ថ្នាំប្រភេទអាភៀនចំនួន ៨០ភាគរយលើពិភពលោកទាំងមូល ។ ទិន្នន័យរបស់រដ្ឋបាលប្រឆាំងគ្រឿងញៀន នៃប្រទេសអាមេរិកបានបង្ហាញថា ការប្រើប្រាស់ថ្នាំហ្វេនតានីលហួសកម្រិតក្លាយជា មូលហេតុដ៏សំខាន់ដែលបណ្តាលឱ្យ ប្រជាជនអាមេរិកអាយុពី១៨ឆ្នាំដល់៤៥ឆ្នាំស្លាប់បាត់បង់ជីវិត នេះជា “ការគំរាមកំហែងពីគ្រឿនញៀន ដ៏កាចសាហាវបំផុត ដែលអាមេរិកបាននិងកំពុងប្រឈមមុខក្នុងប្រវត្តិសាស្ត្រ ។”

ហេតុអ្វីបានជាថ្នាំហ្វេនតានីលត្រូវបានគេប្រើប្រាស់ យ៉ាងអនាធិបតេយ្យនៅអាមេរិក? មូលហេតុមួយ គឺដោយសារអាចទទួលបាន ផលប្រយោជន៍យ៉ាងច្រើន ដូច្នេះ សហគ្រាសផលិតឱសថធំៗ បាននិយាយបញ្ចុះបញ្ចូលឱ្យអ្នកនយោបាយ ផ្តល់ការការពារផ្នែកគោលនយោបាយ រីឯតំណាងរបស់ក្រុមហ៊ុនផលិតឱសថ ក៏លើកទឹកចិត្ត តាមមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឱ្យគ្រូពេទ្យចេញថ្នាំតាមវេជ្ជបញ្ជាកាន់តែច្រើន ហើយឱសថស្ថានក៏ខំប្រឹងពពាយនាយលក់ដែរ ដែលបានកកើតទៅជា ខ្សែសង្វាក់ផលប្រយោជន៍ យ៉ាងពេញលេញមួយ ។ប៉ុន្មានថ្ងៃមុន ក្នុងកម្មវិធី Rednote ដែលជាកម្មវិធីទំនាក់ទំនងសង្គម ពេញនិយមនៅប្រទេសចិន អ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតរបស់ចិន និងអាមេរិក បានធ្វើការពិភាក្សាគ្នា អ្នកប្រើប្រាស់បណ្តាញ អ៊ីធឺណែតរបស់អាមេរិក បានលើកឡើងថា ថ្នាំប្រភេទអាភៀន ត្រូវបានចេញជាវេជ្ជបញ្ជាជ្រុលហួសហេតុ នេះជាមូលហេតុដ៏សំខាន់ ដែលកើតមានវិបតិ្តប្រើប្រាស់ថ្នាំហ្វេនតានីល យ៉ាងអនាធិបតេយ្យ។

មួយផ្នែកទៀត ក្នុងបរិបទបែកបាក់គ្នាខាងនយោបាយ ពិតមែនតែអ្នកនយោបាយអាមេរិក បាននិយាយបានតែមាត់ថា យកចិត្តទុកដាក់លើបញ្ហាថ្នាំហ្វេនតានីល ប៉ុន្តែតាមពិតទៅ បានចាត់ទុកបញ្ហានេះជា ឧបករណ៍ប្រយុទ្ធគ្នារវាងបក្សទាំងពីរ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រួតពិនិត្យ និងគ្រប់គ្រងដោយអសមត្ថភាព ការឃោសនាផលវិបាករបស់ គ្រឿងញៀនមិនគ្រប់គ្រាន់ ច្បាប់របស់បណ្តារដ្ឋអាមេរិកសម្រាប់គ្រប់គ្រង ឱសថមានកម្រិតហាមឃាត់មិនដូចគ្នា រដ្ឋចំនួនលើសពីពាក់កណ្តាលអនុវត្ត “ការប្រើប្រាស់កញ្ឆាស្របច្បាប់”។ល។ ប្រការទាំងនេះសុទ្ធតែធ្វើឱ្យការប្រើប្រាស់ ថ្នាំប្រភេទហ្វេនតានីលមានសភាពកាន់តែធ្ងន់ធ្ងរ ។

កាលពីខែមីនា ឆ្នាំ២០២២ «របាយការណ៍ស្តីពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ថា “ចាប់ពីប្រទេសចិន បានគ្រប់គ្រងនិងហាមឃាត់ទាំងស្រុង ចំពោះប្រភេទថ្នាំហ្វេនតានីលកាលពីឆ្នាំ២០១៩មក ស្ទើរតែមិនដែលរកឃើញថ្នាំហ្វេនតានីល ឬសារធាតុប្រភេទហ្វេនតានីល ដែលនាំចូលពីប្រទេសចិន ទៅកាន់អាមេរិកទេ ។ ” ក្រៅពីនេះ ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ទៅលើ កិច្ចសហប្រតិបតិ្តការអនុវត្តច្បាប់ជាមួយ ប្រទេសម៉ិកស៊ិកលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រីឯភាគីម៉ិកស៊ិកក៏មិនដែលឆែកឃើញ សារធាតុគីមីងាយផលិតគ្រឿងញៀនដែលមកពីប្រទេសចិនដែរ។

កាលពីឆ្នាំ២០២៤ បន្ទាប់ពីភាគីទាំងពីរចិននិងអាមេរិក បានបង្កើតក្រុមការងារសហការប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ភាគីចិនបានជំរុញយ៉ាងសកម្មឱ្យ កិច្ចសហប្រតិបតិ្តការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងចិននិងអាមេរិកមានភាពកាន់តែស៊ីជម្រៅ លើមូលដ្ឋាន “គោរពគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិត និងធ្វើកិច្ចសហប្រតិបតិ្តការដែលផ្តល់ ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក ”ជាប់រហូតមក ក្នុងន័យពួតដៃគ្នាឆ្លើយតបនឹង បញ្ហាគ្រឿងញៀននៅលើពិភពលោកទាំងមូល ។ ដូច្នេះ អាមេរិកគួរតែឱ្យតម្លៃទៅលើសុទ្ធចិត្តរបស់ចិន ដើម្បីការពារភាពបរិសុទ្ធនៃកិច្ចសហប្រតិបតិ្តការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិន និងអាមេរិកដែលបានមកដោយមិនងាយនោះ៕

វិទ្យុមិត្តភាពកម្ពុជាចិន