(ប៉េកាំង)៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើកាតប្រៃសណីយ៍ជូនពរឆ្នាំថ្មីចំពោះ មិត្តភ័ក្តនៅរដ្ឋ Iowa សហរដ្ឋអាមេរិកដើម្បីឆ្លើយតប សំបត្ររស់ពួកគាត់ដែលបានប្រកបដោយក្តីសង្ឃឹមថា ប្រជាជននៃប្រទេសចិននិងអាមេរិករួមគ្នានឹងបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជន នៃប្រទេសចិននិងអាមេរិក។
ពាក្យពេចន៍ក្នុងសំបុត្រប្រដោយភាពកក់ក្តៅរាក់ទាក់ ដែលបានបង្ហាញពីមនោសញ្ចេតនាដ៏ល្អបវរ។លោកRandyបាននិយាយថា គឺអស្ចារ្យណាស់មិត្តភាពដែលចាប់ផ្តើមពីឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្ននេះមានអត្ថន័យសំខាន់ណាស់។
មុននេះលោក Belon រួមជាមួយលោក Dvorak និងលោក Randy ដែលមកពីរដ្ឋ Iowa លោក Branstad ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិន និងភរិយានិងលោកKenneth M. Quinn អតីតប្រធានមូលនិធិរង្វាន់អាហារពិភពលោក ព្រមទាំងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស និងតំណាងអាណាព្យាបាលនៅរដ្ឋ្ឋ Iowaដែលបានទៅបំពេញទស្សនកិច្ចប្រទេសចិន តាមសេចក្តីផ្តួចផ្តើមស្តីពី ”រយៈពេល៥ឆ្នាំខាងមុខនឹងអញ្ជើញយុវជនអាមេរិក៥ម៉ឺននាក់ទៅសិក្សា និងផ្លាស់ប្តូរនៅប្រទេសចិន” ទាំងអស់៥៨រូបបានរួមគ្នា ផ្ញើកាតប្រៃសណីយ៍ជូនពរឆ្នាំថ្មី ជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិន។ ក្នុងកាតប្រៃសណីយ៍នេះពួកគាត់បានរំលឹកឡើងវិញ នូសភាពការណ៍ដែលលោក Xi Jinping អញ្ជើញមកទស្សនាកិច្ចនៅរដ្ឋ្ឋ Iowa នាឆ្នាំ១៩៨៥ ហើយបានប្រសិទ្ធពរសិរីសួស្តីឆ្នាំថ្មីឆ្នាំម្សាញ់ជូនចំពោះលោក ផងដែរ។
លោកXi Jinping បានសរសេរក្នុងកាតប្រៃសណីយ៍ថា៤០ឆ្នាំមុន ខ្ញុំធ្លាប់ទៅទស្សនារដ្ឋ Iowa ដ៏ស្រស់ស្អាតទទួល បដិសណ្ឋរកិច្ច ដ៏កក់ក្តៅរាក់ទាក់ពីអ្នកទាំងអស់នេះ បានធ្វើឱ្យខ្ញុំចង់ចាំរហូតដល់ពេលនេះ។
លោកបានបន្តថាចិននិងអាមេរិកមានផលប្រយោជន៍រួមជាទូទៅ និងមានឱកាសសហការដ៏ធំទូលាយអាចក្លាយជា ដៃគូនិងមិត្តភក្តិដែលផ្តល់ផលប្រយោជន៍គ្នា ទៅវិញទៅមកបង្កើតភាពរុងរឿងថ្តុំថ្កើងគ្នា និងផ្តល់ផលប្រយោជន៍ដល់ពិភពលោកនិងអនុគ្រោះចំពោះពិភពលោក ផងដេរ។
លោក Randy បានឯកភាពជាមួយលោក Xi Jinping ដោយសង្ឃឹមអាមេរិកនិងចិនអាចរួមគ្នាធ្វើកិច្ចខិតខំគ្នារៀនសូត្រពីគ្នា ទៅវិញទៅមកធ្វើការផ្លាស់ប្តូរថ្នត់គំនិត ផ្ទាល់ជាមួយគ្នាបង្កើនកិច្ចសហប្រតិបត្តិការ សង្ឃឹមថាទំនាក់ទំនងរវាងអាមេរិកនិងចិនចាក់បញ្ចូលកម្លាំងវិជ្ជមាន ទៅក្នុងសហគ្រួសារផែនដី ដែលជាកន្លែងយើងរស់នៅ ជាមួយគ្នា។
មុនចូលឆ្នាំថ្មីឆ្នាំម្សាញ់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងតំណាងអាណាព្យាបាល បានសូមថ្លែងអំណរគុណ ក្នុងកាតប្រៃសណីយ៍ចំពោះគំនិតផ្តួចផ្តើម ”៥ឆ្នាំ៥ម៉ឺននាក់” របស់លោកXi Jinpin ដោយបានចែករំលែកនូវចំណាប់អារម្មណ៍រៀងៗខ្លួនអំពីការទស្សនាកិច្ច នៅប្រទេសចិន ហើយសង្ឃឹមថាមានឱកាសទៅទស្សនាកិច្ចនៅប្រទេសចិនម្តងទៀត។ លោកXi Jinping ឆ្លើយតបក្នុងកាតប្រៃសណីយ៍ដោយលើកទឹកចិត្តថា សង្ឃឹមប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិក ទាក់ទងគ្នាឱ្យកាន់តែច្រើននិងផ្លាស់ប្តូរគ្នា កាន់តែច្រើនរួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាព រវាងប្រជាជនចិននិងអាមេរិក រួមចំណែកថ្មី ទៅក្នុងការជំរុញទំនាក់ទំនងចិននិងអាមេរិកឱ្យវិវឌ្ឍទៅមុខ។
សូមជម្រាបថាពេលថ្លែងសុន្ទរកថានៅទីក្រុងSan Franciscoនៅខែវិច្ឆិកាឆ្នាំ២០២៣លោកខ Xi Jinping បានប្រកាសថាក្នុងរយៈពេល៥ឆ្នាំខាងមុខភាគីចិនរីករាយនឹងអញ្ជើញយុវជនអាមេរិក ចំនួន៥ម៉ឺននាក់ទៅរៀនសូត្រនិងផ្លាស់ប្តូរនៅប្រទេសចិន។លោក Randy បានសរសេរសំបុត្រជូនលោកដោយសង្ឃឹមថានិស្សិតរបស់លោកនឹងមានឱកាសចូលរួម គម្រោងនេះផងដែរ។លោកបានឆ្លើយតបសំបុត្រថាអបអរស្វាគមន៍។ ហេតុដូច្នេះនិស្សិតរបស់លោក Randy បានក្លាយទៅជាក្រុមនិស្សិតជើងទី១នៃគំនិតផ្តួចផ្តើម ”៥ឆ្នាំ៥ម៉ឺននាក់” របស់លោកXi Jinpingទៅទស្សនាកិច្ចនៅប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន