(ប៉េកាំង)៖ នៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២៤ "ពិធីបុណ្យចូលឆ្នាំថ្មីចិន៖ ការអនុវត្តក្នុងសង្គមរបស់ប្រជាជនចិន សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី" ត្រូវបានបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបង្កប់នូវអារម្មណ៍របស់ប្រជាជនចិននៅក្នុងជីវិត និងអារម្មណ៍អំពីគ្រួសារ និងប្រទេសរ ហើយបង្ហាញពីគុណតម្លៃ នៃការរួមរស់ជាមួយគ្នាដោយចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិ និងការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា រវាងមនុស្សនឹងមានភាពល្អប្រសើរជាសកល។ លោកប្រធានរដ្ឋចិន Xi Jinping តែងតែគិតគូរអំពីការលើកកម្ពស់ការបង្កើតវប្បធម៌ ក្នុងការបន្តវេនប្រវត្តិសាស្រ្ត និងការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ស្របពេលបន្តវេនមរតកអរិយធម៌ចិន។

នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៩ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការងារនៅម៉ុងហ្គោលីខាងក្នុងថា ត្រូវយកចិត្តទុកដាក់ចំពោះការការពារ និងបន្តវេនមរតកវប្បធម៌ជនជាតិភាគតិច ផ្តល់ការគាំទ្រនិងជំនួយសម្រាប់បេតិកភណ្ឌវប្បធម៌អរូបីដូចជា "Gesar" បណ្តុះអ្នកបន្តវេនដើម្បីបន្តវេនមរតកវប្បធម៌ ពីមួយជំនាន់ទៅមួយជំនាន់។

កំណាព្យប្រវត្តិសាស្រ្ត "Gesar " ត្រូវបានផ្សព្វផ្សាយក្នុងចំណោមក្រុមជនជាតិភាគតិចជាច្រើនដូចជាជនជាតិZang និងជនជាតិម៉ុងហ្គោលី វាជាកំណាព្យមួយក្នុងចំណោមកំណាព្យប្រវត្តិសាស្ត្រ ដែលបន្តវេនតាមរយៈការសម្តែងមួយចំនួនតិច នៅលើពិភពលោក ហើយនៅតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នាពេលបច្ចុប្បន្ននេះ។ ក្នុងឆ្នាំ ២០០៩ វាត្រូវបានបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យករាងារនៅទីក្រុង Chaozhou ខេត្ត Guangdong ថា បេតិកភណ្ឌវប្បធម៌អរូបី Chaozhou គឺជាកំណប់ទ្រព្យនៃវប្បធម៌ចិន។ ចាំបាច់ត្រូវ ពង្រឹងការការពារ និងបន្តវេនវប្បធម៌អរូបី ដើម្បីឲ្យបេតិកភណ្ឌវប្បធម៌អរូបីមានពន្លឺចែងចាំងកាន់តែទាក់ទាញ។ ក្រុង Chaozhou គឺជាថ្នាំងដ៏សំខាន់នៅលើផ្លូវសូត្រសមុទ្រ តាំងពីបុរាណកាលមក ហើយមានបេតិកភណ្ឌវប្បធម៌អរូបី ដ៏សម្បូរបែបនិងចម្រុះពណ៌។ ក្នុងចំណោមនោះ ចម្លាក់ឈើឆាវចូវ ប៉ាក់ឆាចូវ ល្ខោនឆាវចូវ តន្ត្រីឆាចូវ និងការសម្តែងអាយ៉ងជាដើមសុទ្ធតែជា គម្រោងបេតិកភណ្ឌវប្បធម៌អរូបីកម្រិតជាតិ។

នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou ថា ប៉ាក់ Miao មានទាំងប្រពៃណីទាំងសម័យទំនើប ជាវប្បធម៌ផងក៏ជាំឧស្សាហកម្មផង។ វាមិនត្រឹមតែអាច លើកកម្ពស់វប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលើកកំពស់ការស្តារនិងអភិវឌ្ឍជនបទងដែរ ត្រូវបានទទួលមរតក និងអភិវឌ្ឍយ៉ាងល្អ។ ប៉ាក់ Miao ត្រូវបានគេស្គាល់ថាជា "កំណាព្យប្រវត្តិសាស្រ្តគ្មានពាក្យពេចន៍ដែលប៉ាក់ដោយ អំបោះចម្រុះពណ៌ និងជាអាវតំណាងជាតិដែលពាក់លើខ្លួន" វាត្រូវបានដាក់បញ្ចូលក្នុងគម្រោងតំណាងបេតិកភណ្ឌវប្បធម៌អរូបីជាតិ ជាក្រុមដំបូងក្នុងឆ្នាំ ២០០៦។ ភូមិ Huawu ឃុំ Xinren ជនជាតិ Miao ទីក្រុង Qianxi ខេត្ត Guizhou គឺជាកន្លែងដែលប្រជាជនជនជាតិ Miao រស់នៅ ប៉ាក់ Miao បាទីជាដើមបានក្លាយជាឧស្សាហកម្មសំខាន់របស់ភូមិនេះ។

នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Yulin ខេត្ត Shaanxi ថា ស្រុក Suide គឺជាកន្លែងកំណើតដ៏សំខាន់មួយនៃវប្បធម៌អរូបី ដែលសម្បូរទៅដោយធនធាន បេតិកភណ្ឌវប្បធម៌អរូបី ហើយបានបង្កើត និងអភិវឌ្ឍសិល្បៈប្រជាប្រិយដ៏ល្អ។ ការការពារ បន្តវេន និងប្រើប្រាស់មរតកទាំងនេះ ដែលបន្សល់ទុកដោយបុព្វបុរសរបស់យើង មានសារសំខាន់ណាស់ក្នុងការបន្តវប្បធម៌ប្រវត្តិសាស្ត្រ និងការកសាងប្រទេសវប្បធម៌ សង្គមនិយមដ៏រឹងមាំមួយ។ ក្នុងនាមជាកន្លែងកំណើតដ៏សំខាន់មួយនៃវប្បធម៌ដីលឿង ស្រុក Suide ខេត្ត Shaanxi គឺសម្បូរទៅដោយធនធានបេតិកភណ្ឌវប្បធម៌អរូបី ចម្លាក់ថ្ម ការកាត់ក្រដាស របាំយ៉ាងកឺ និងសិល្បៈប្រជាប្រិយផ្សេងទៀត ដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយបានក្លាយជាប័ណ្ណវប្បធម៌ដ៏ភ្លឺស្វាងនៃស្រុក Suide ។

នៅថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Jinzhong ខេត្ត Shanxi ថា យើងគួរតែជាអ្នកបន្តវេនវប្បធម៌ដ៏ល្អផូផង់ ការពារមរតកវប្បធម៌ដូចជា គ្រឿងខ្មុក និងបន្តឧស្សាហកម្មវប្បធម៌ ប្រពៃណីដែលប្រកបដោយលក្ខណៈពិសេសជមជាតិ និងផ្សព្វផ្សាយទៅកាន់ពិភពលោក។ ខេត្ត Shanxi គឺជាកន្លែងកំណើតមួយនៃអរិយធម៌ចិន ហើយត្រូវបានគេស្គាល់ថាជា "អង្រឹងនៃអរិយធម៌ចិន"។ គ្រឿងខ្មុក Pingyao គឺជាគ្រឿងខ្មុកដ៏ល្បីមួយក្នុងចំណោមគ្រឿងខ្មុកល្បីៗទាំងបួននៅប្រទេសចិន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាប្រិយភាព និងឥទ្ធិពលនៃគ្រឿងខ្មុក Pingyao បានបន្តពង្រីកតាមរយៈការលក់តាមអ៊ីនធឺណែត និងការពង្រីកទីផ្សារក្រៅប្រទេស។

នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Wuzhishan ខេត្ត Hainan ថា ការស្តារនិងអភិវឌ្ឍជនបទត្រូវតែខិតខំលើបរិស្ថានវូបនីយកម្មខាងឧស្សាហកម្ម និងឧស្សាហូបនីយកម្មខាងអេកូឡូស៊ី ហើយបន្តពង្រឹងនិងពង្រីកផលិតកម្មផលិតផលកសិកម្មសរីរាង្គ ទេសចរណ៍ជនបទ និងកសិកម្មកម្សាន្ត។និងឧស្សាហកម្មផ្សេងទៀត គួរតែបន្តវេនឱ្យបានល្អនូវបេតិកភណ្ឌវប្បធម៌អរូបី។ តំបន់ Wuzhishan គឺជាកន្លែងដែលប្រជាជនជនជាតិ Li និង ជនជាតិ Miao រស់នៅក្នុងខេត្ត Hainan រាប់ពាន់ឆ្នាំមកហើយ វប្បធម៌ជនជាតិមានប្រវត្តិសាស្រ្ត ដ៏យូរលង់ណាស់មកហើយ។ វាមានសិប្បកម្មអរូបីដែលតំណាងដោយ Li brocade និងការត្បាញផ្តៅ ដែលមិនត្រឹមតែបានឆ្លុះបញ្ចាំងពីអត្ថន័យវិវញ្ញាណនៃវប្បធម៌ជនជាតិ Li និងជនជាតិ Miao យ៉ាងរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏បានក្លាយជាគន្លឹះការងារដ៏សំខាន់មួយសម្រាប់ការស្តារនិងអភិវឌ្ឍជនបទ៕

វិទ្យុមិត្តភាពកម្ពុជាចិន